លះណាស់ Yaya ទៅអុីតាលីចូលរួមពិធីមង្គលការរបស់ Kimberly លើកនេះពិតជាប្រលែងខ្លួនខ្លាំងជាងរាល់ដងថតរូបមុខកញ្ចក់ឃើញ….! មានវីដេអូ
តួឯកស្រីស្អាត Yaya Urassaya អនាគតកូនក្រមុំនាពេលខាងមុខ ខណៈពេលនេះសាម៉ីខ្លួនបានទៅដល់ប្រទេសអុីតាលីដើម្បីចូលរួមអបអរសាទរមិត្តសម្លាញ់រួចរាល់ហើយ ហើយកន្លងមកក៏ឃើញទៅច្រើនកម្មវិធីមកហើយដែរ សង្ស័យតែឆ្នាំក្រោយហ្វេនៗអាចនិងបានឃើញរូបភាពរបស់នាងក្នុងឈុតកូនក្រមុំដែរហើយ ជាពិសេសសាម៉ីខ្លួនក៏បានប្រាប់ពីវេលាល្អរួចហើយ
មុននិងដល់ថ្ងៃថ្ងៃពិសេសរបស់ខ្លួនឯង Yaya ចាប់ដៃជាមួយ Nadech ហើយហើរទៅប្រទេសអុីតាលីដើម្បីធ្វើជាសាក្សីស្នេហ៍ដល់ Kimberly-Mark នៅបឹង Como ដែលជាកន្លែងដ៏រ៉ូមែនទិក និងស្រស់ស្អាតខ្លាំងណាស់ ដើម្បីមិត្តសម្លាញ់ Yaya ត្រៀមខ្លួនធ្វើគ្រប់យ៉ាងៗពេញទំហឹង
ពិធីរៀបការរបស់ Kimberly-Mark និងចាប់ផ្ដើមនៅថ្ងៃទី 14 កញ្ញា នេះឯង មុនដល់ថ្ងៃពិសេសរបស់មហាមិត្ត Yaya ក៏បានសម្រាកលំហែរកាយយ៉ាងសប្បាយ ក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ ផ្អែមល្ហែមជាមួយម្ចាស់ចិត្តរូបសង្ហា ហើយអ្វីដែលគួអោយចាប់បំផុតនោះគឺនាងប្រលែងខ្លួនជាមួយសំលៀកបំពាក់ស៊ិចស៊ីជាច្រើនម៉ូដច្រើនពណ៌ ជាពិសេសអាវពណ៌ក្រហមនៅលើខ្លួនរបស់នាងនិងឯង
អត្ថបទដោយ : នីត្តា