ហ្វេនៗចង់រៀបការដែលហើយ! Mark-Kimberly រៀបចំកម្មវិធីពិតជាល្អខ្លាំងណាស់ទាំងផ្អែមល្ហែម ទាំងរ៉ូមែនទិកមើលហើយកក់ក្ដៅក្នុងចិត្ត! មានរូបភាព

អាចនិយាយបានថាជារូបភាពនិងសកម្មភាពមួួយទៀតដែលអង្រួនចិត្តប្រិយមិត្តខ្លាំងបំផុត សម្រាប់ពិធីមង្គលការរបស់តួឯកប្រុស Mark-Prin និង Kimberly ដែលទើបតែបានចាប់ដៃគ្នារៀបចំពិធីសែនព្រេន មុនថ្ងៃរៀបការពិតប្រាកដ យោងទៅតាមពិធីគ្រិស្តសាសនាកាលពីម្សិលមិញ (ថ្ងៃទី 13 ខែកញ្ញា)។

ដោយខាងកូនក្រមុំ Kimberly បង្ហាញពីវីដេអូបរិយាកាសយ៉ាងកក់ក្ដៅ ហ៊ុំព័ទ្ធដោយមនុស្សដែលនាងស្រលាញ់ និងអ្នកដែលស្រលាញ់នាង អមជាមួយឃ្លាថា “Our rehearsal dinner #MarKimTheWedding”

ពិធីមង្គលការពិតជានឹងប្រព្រឹត្តទៅនៅថ្ងៃនេះ (14 កញ្ញា) ដោយមានអ្នកគាំទ្រជាច្រើនរង់ចាំមើលរូបភាពពីមង្គលការរបស់ Mark-Kimberly ដែលជាគូស្នេហ៍ទើបនឹងរៀបការ ហើយក៏​ជឿ​ជាក់​ដែលថា​នឹង​ចេញ​មក​​ស្រស់​ស្អាត និង​រ៉ូមែនទិកបំផុត

អត្ថបទដោយ : នីត្តា