រំភើប​ជំនួស! គូដណ្ដឹង ពេជ្រ សូលីកា រំភើបដល់យំ ពេលនាងច្រៀងបទនេះក្នុងថ្ងៃភ្ជាប់ពាក្យ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ពេលនេះតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា ពេជ្រ សូលីកា បានសម្រេចចិត្តភ្ជាប់ពាក្យហើយ ជាមួយនិងគូដណ្ដឹងដែលជាបុរសសង្ហាមួយរូប ធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្តខ្លាំងណាស់។

ជាក់ស្ដែងក្រោយពេលកម្មវិធីភ្ជាប់ពាក្យត្រូវបានបញ្ចប់ ក៏មានវីដេអូមួយរបស់អ្នកទាំងពីរក្នុងថ្ងៃភ្ជាប់ពាក្យ ដែលកំពុងតែធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គមចាប់អារម្មណ៍ ដោយគ្រប់គ្នាបានឃើញគូដណ្ដឹងកញ្ញា ពេជ្រ សូលីកា បញ្ចេញអារម្មណ៍រំភើបឡើងស្រក់ទឹកភ្នែក នៅពេលដែលនាងច្រៀងបទចម្រៀងមួយបទមានចំណងជើងថា «ស្រឡាញ់​បង​ដល់​ឆ្អឹង​» ជូនជាចំណងដៃក្នុងថ្ងៃភ្ជាប់ពាក្យ។

តាមរយៈវីដេអូនេះផងដែរ មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នារំភើបចិត្តនោះទេ ហើយគ្រប់គ្នាក៏បានចូលរួមអបអរសាទរដល់តារាស្រីរូបនេះ ដែលទីបំផុតរកបានបុរសដែលជាគូជីវិតរបស់ខ្លួនហើយ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី