ពិតជាសោកស្ដាយណាស់ ទើបតែឃើញផ្អែមល្ហែមនៅក្នុងបណ្ដាញសង្គមថ្ងៃមុនសោះ ឥឡូវនេះស្រាប់តែចំណងស្នេហ៍រវាងតារាសម្ដែងថៃប្រុសលោក Porshe Saran និង នាង Dao Pimthong កំពុងតែជួបរឿងប្រេះឆាហើយ។
ជាក់ស្ដែងអ្វីដែលកាន់តែធ្វើឲ្យមហាជននឹកស្មានមិនដល់នោះគឺ ពេលនេះ Dao បានលុបរូបភាពជាគូជាមួយនិងលោក Porshe ចេញពីបណ្ដាញសង្គមអីុនស្ដារក្រាមរបស់ខ្លួនអស់ហើយ ខណៈលោក Porshe នៅតែរក្សាទុកមិនទាន់ប៉ះពាល់អ្វីនោះទេ។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលណាស់ មិននឹកស្មានថាតារាស្រី Dao ដាច់ចិត្តពីគូស្នេហ៍ឆាប់រហ័សបែបនេះនោះទេ៕
អត្ថបទដោយ៖សុីវលី