Nadech ដើរលេងសប្បាយជាមួយ Yaya តែម៉ាក់ Kaew សប្បាយហែលទឹកនៅផ្ទះខនកេនទឹកលិចទឹកឡើង……! មានវីដេអូ

ធ្វើអោយអ្នកគាំទ្របារម្ភជាខ្លាំងហើយត្រូវផ្ញើរកំលាំងចិត្តជាច្រើនទៅកាន់ម៉ាក់ Kaew អ្នកម៉ាក់របស់តារាសម្ដែងប្រុស Nadech Kugimiya បន្ទាប់ពីអ្នកម៉ាក់ផុសរូបភាពផ្ទះនៅខនកេនដែលខណៈពេលនេះកំពុងលិចទឹកយ៉ាងខ្លាំង ដោយនៅបរិវេនជុំវិញភូមិមានទឹកលិចពេញទាំងអស់

ដោយម៉ែ Kaew បានសរសេរជាប្រយោគរៀបរាប់ថា “ក្រោយពីមេឃភ្លៀងបានបញ្ចប់ទៅ!!!!ចា…..ត្រូវត្រលប់ទៅបាងកកវិញ បារម្ភពីផ្ទះដល់ហើយ” គ្រប់គ្នាដែលបានឃើញក៏ផ្ញើរកំលាំងចិត្តអោយយ៉ាងច្រើនតែម្ដងនៅខាងក្រោមវីដេអូ

មួយរយៈនេះភ្លៀងច្រើនទើបបណ្ដាលអោយទឹកលិចជុំវិញខនកែន បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ស្រុក​​ខន​កែន បរិមាណទឹកភ្លៀងត្រូវបានវាស់នៅ 145 ម។​ បើបែបនេះត្រូវតែប្រយ័ត្នប្រយែងរបស់ទ្រព្យបន្ទិចហើយ

អត្ថបទដោយ : នីត្តា