គួរឲ្យសរសើរ! មាន សូនីតា ខំប្រឹងទីបំផុតទទួលបានកាដូធំមួយសំរាប់ខ្លួនហើយ!

ពិតណាស់ចាប់តាំងពីពេលដែលតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា មាន សូនីតា ចូលប្រឡូកក្នុងវិស័យសិល្បៈមក កញ្ញាពិតជាទទួលបានជោគជ័យខ្លាំងណាស់ សូម្បីតែមុខជំនួញរកសុីរបស់ខ្លួនក៏ដោយ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះកញ្ញា បានធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល ពេលដែលកញ្ញា បានបង្ហាញរូបភាពរថយន្តស៊េរីទំនើបថ្មីស្រឡាងមួយគ្រឿងដែលខ្លួនទើបតែទទួលបាន ពីការខិតខំប្រឹងរបស់របស់ខ្លួនកន្លងមក។

ក្នុងនោះកញ្ញា បានរៀបរាប់ក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា៖

«ចាំបានកាលចេះបើកឡានដំបូង គឺម៉ាក់បង្រៀនឲ្យបើក កូរ៉ូឡារបស់គាត់ ដល់ចូលសិល្បះម៉ាក់ក៏ដាច់ចិត្តឲ្យបើកឡានទៅថត កុំអោយខ្មាស់គេ ហាហា… តាមពិត ទៅថតឆ្ងាយៗហើយត្រូវមានឥវ៉ាន់ច្រើនចឹងបានគាត់ឲ្យជិះឡាន (១ទឹក) របស់គាត់ ឲ្យតែឡើងជិះឡានមានកូនចិត្តគិតថាត្រូវជិះឡានថ្មីឲ្យទាន់ឆ្នាំនឹងគេ ចឹងសន្យាជាមួយខ្លួនឯង ថាត្រូវខំប្រឹងប្រែងឲ្យមានលទ្ធភាពទិញឡានថ្មីជិះខ្លួនឯងអោយបាន ការស្រមើស្រមៃ ជាមួយការខំប្រឹងមិនអត់ប្រយោជន៍នោះទេ … តែបើគ្រាន់តែស្រមៃហើយអត់ខំ ក៏មិនអាចទៅរួចដែរណា៎ Mom I did it»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើន បាននាំគ្នាសរសើរដល់តារាស្រីរូបនេះ ដែលខិតខំប្រឹងប្រែងរហូតសម្រេចបំណងធំដែលខ្លួនតែងតែប្រាថ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី