បិះទៅហើយMai បិះនឹងត្រូវរងដ្រាម៉ារិះគន់ទៀត ព្រោះរឿងប្រើតារាស្រករក្រោយធ្វើការជំនួសខ្លួន…

បិះទៅហើយ Mai អើយបិះនឹងត្រូវរងរឿងដ្រាម៉ារិះគន់ពីអ្នកលេងបណ្ដាញសង្គមទៀត សំណាងមានអ្នកមកកែពត៌មានឲហើយលើកនេះ។ តួឯកស្រី Mai Davika បិះនឹងរឿងការរិះគន់យ៉ាងខ្លាំងសារជាថ្មីពីអ្នកលេងបណ្ដាញសង្គម ព្រោះតែមានការសម្ភាស៍ពីតារាស្រករក្រោយថារងការធ្វើបាបពីតារារៀមច្បងប្រើឲធ្វើការជំនួស ហើយមិនទាន់បាននិយាយឈ្មោះផងគេក៏ទាយទុកថាជា Mai បាត់ទៅហើយ។ តែជាសំណាងវិញ បានតារាស្រករក្រោយរូបនោះ ត្រលប់មកកែពត៌មានឲវិញដោយបានបញ្ជាក់ថាមិនមែនជា Mai នោះទេ។

ដោយកាលពីថ្មីៗនេះមានតារាស្រីវ័យក្មេងម្នាក់ឈ្មោះថា Smile Soraya បានចេញមកនិយាយក្នុងការសម្ភាសន៍មួយពីជីវិតនាងពេលចូលសិល្បៈដំបូងៗគឺមិនមែនស្រួលៗដូចស្នាមញញឹមដែលនាងបង្ហាញ។ នាងបានជួបបញ្ហាជីវិតច្រើន កាលនោះនាងអាយុរ១៥ឆ្នាំលុយក៏មិនសូវមាន រៀនផងធ្វើការផងថែមមកត្រូវតារារៀមច្បងស្ដីប្រើឲធ្វើការជំនួសខ្លួនទៀត។ និយាយដល់ត្រង់នោះធ្វើឲមហាជនជាច្រើនចាប់ផ្ដើមចង់ដឹងថាតើតារារៀមច្បងរូបនោះគឺជាអ្នកណាគេ គ្រប់គ្នាក៏ចាប់ផ្ដើមទាយថាជា តារាស្រី Mai Davika ព្រោះនាងធ្លាប់សម្ដែងរឿងជាមួយ Smile ថែម Mai ជាតួឯកនៅពេលនោះ។ គ្រាន់តែប៉ុណ្ណេះ ក៏មានអ្នកមកcomment រិះគន់ជេរMaiជាបន្ដបន្ទាប់ទាំងមិនទាន់ដឹងច្បាស់ ដើម្បីកុំឲយល់ច្រលំពិធីករក្នុងកម្មវិធីនោះក៏បានចេញមុខមកបកស្រាយនឹងកែពត៌មានឲ Mai វិញថាមិនមែនសំដៅដល់រូបMaiនោះទេ។ តួឯកស្រី Mai Davika ក្រោយពីឃើញមានអ្នកមកកែពត៌មានឲវិញនាងអរណាស់ ថែមទាំងអរគុណដល់ពិធីកររូបនោះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ