ភ្ញាក់ផ្អើល! តារាថៃប្រុសសង្ហា២ដួងនេះ សារភាពថាមានមិត្តស្រីហើយ ស្អាតខ្លាំងណាស់!(មានវីដេអូ)

កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីជជែកកម្សាន្តល្បីឈ្មោះមួយ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ដែលមានឈ្មោះថា «3Saap» បានធ្វើការអញ្ជើញតារាសម្តែងប្រុសរូបសង្ហាប្រចាំប៉ុស្តិ៍ ៣រូប គឺតារាសម្ដែងប្រុសលោក Nadech Kugimiya លោក Masu Junyangdikul និងលោក Diew Suriyont មកជជែកកម្សាន្តធ្វើឲ្យទស្សនិិកជនចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងនោះផងដែរ ស្រាប់តែតារាប្រុសជើងចាស់លោក Diew Suriyont ក៏បានបើកចិត្តទម្លាយថាសព្វថ្ងៃនេះលោកមានមិត្តស្រីហើយ តែនាងមិនមែនជាតារានោះទេ ហើយបើគិតមកទល់ពេលនេះអ្នកទាំងពីរទាក់ទងគ្នាបាន៣ឆ្នាំហើយ។

ក្រោយពេលលឺបែបនេះ ពិធីការិនីក៏បានយករូបមិត្តស្រីរបស់លោក Diew បង្ហាញឲ្យទស្សនិកជនបានឃើញធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងលាន់មាត់សរសើរពីសម្រស់របស់នាងគ្រប់ៗគ្នាទៀតផង។

ដោយឡែកងាកទៅមើលលោក Masu Junyangdikul ក៏បានសារភាពត្រង់ដែរថា សព្វថ្ងៃនេះលោកក៏មានមិត្តស្រីហើយដែរ តែក្នុងនោះលោកមិនទាន់បង្ហាញមុខឲ្យទស្សនិកជនបានស្គាល់នោះទេ។

តែទោះបីជាយ៉ាងណាក៏ដោយ មហាជននិងអ្នកគាំទ្រក៏សង្ឃឹមថាលោកនិងបង្ហាញមុខមិត្តស្រីឲ្យគ្រប់គ្នាបានស្គាល់ឆាប់ៗនេះផងដែរ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី