ពីរគូនេះដូចជាប្ដូរគូ Nadech Kimberly និង Mark Yaya មានរឿងភាគថ្មីចាប់ដៃគូគ្នាសាកសមណាស់…

អីយ៉ាស់ពីរគូនេះច្រលំគូគ្នាហើយ ធ្លាប់តែNadech Yaya និង Mark Kimberly  ពេលនេះមកបង្វែរអារម្មណ៍អ្នកទស្សនាមកជួបជាមួយ Nadech Kimberly និង Mark Yaya វិញម្ដង។ ប្ដូរគូតែក្នុងរឿងទេ នៅក្រៅសាច់រឿងគូគេមិនច្រលំនោះទេ ថែមផ្អែមល្ហែមស្វីតៗណាស់បំពាក់ចិញ្ចៀនសុំរៀបការរួចអស់ហើយ។

តារាសម្ដែងល្បីល្បាញជួរមុខក្នុងសិល្បៈថៃទាំង៤រូប តួឯកប្រុសលោក Nadech Kugimiya តួឯកប្រុសលោក Mark Prin តួឯកស្រី Yaya Urassaya តួឯកស្រី Kimberley Anne Woltemas មានរឿងភាគថ្មីឲអ្នកគាំទ្របានទស្សនាបាត់នឹកទៀតហើយ។ តែលើកនេះមកខុសគូហើយ តួឯកប្រុសលោក Nadech បានចាប់ដៃគូជាមួយ Kimberly ក្នុងរឿងភាគថ្មីមានចំណងជើងថា Doctor Detective (สืบลับหมอระบาด) ចំណែក Mark Prin ក៏ចាប់ដៃគូជាមួយ Yaya ផងដែរជាមួយរឿង love at first sight  จนกว่าจะได้รักกัน។ ការពិតទៅនេះមិនមែនជាលើកទីមួយដែលពីរគូនេះបានសម្ដែងរួមគ្នានោះទេ Nadech Kimberly និង Mark Yaya សុទ្ធតែធ្លាប់មានស្នាដៃសម្ដែងរឿងរួមគ្នាពីមុនរួចមកហើយ។លើកនេះកាន់តែបង្ហាញពីសមត្ថភាពការសម្ដែងរបស់អ្នកទាំង៤រូបបន្ថែមទៀតថាអាចធ្វើឲអ្នកទស្សនាចាប់អារម្មណ៍និងស្លុងអារម្មណ៍ជាមួយតួអង្គគូស្នេហ៍របស់ទាំងពីរគូបានខ្លាំងប៉ុណ្ណាផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ