ល្មមៗបានហើយហ្វេនៗសុំ! Yaya ស្លៀកឈុតហែលទឹកកំពូលស៊ិចស៊ី…..តែមានកន្លែងចាប់អាមរ្មណ៍ខ្លាំងជាងឈុតគឺ……! មានវីដេអូ
អាចនិយាយបានថាជាដំណើរកំសាន្ដដែលមានក្ដីសុខបំផុតសម្រាប់តួឯកស្រី Yaya-Urasaya ជាមួយការហោះហើរទៅចូលរួមពិធីមង្គលការរបស់មិត្តសម្លាញ់ Kimberly-Mark Prin ដល់ប្រទេសអុីតាលី
ក្រៅពីបានឃើញពីភាពគួអោយស្រលាញ់ហើយ Yaya នៅជះភាពស៊ិចស៊ីអង្រួនបេះដូងវហ្វេនៗមិនឈប់ផងដែរ ដោយការជ្រើសរើសយកឈុតហែលទឹកច្រើនម៉ូដច្រើនពណ៌មកស្លៀកបង្អួតរាងនៅលើបណ្ដាញសង្គមមិនឈប់មិនឈរ
ជាក់ស្ដែង Yaya បានធ្វើអោយបណ្ដាញសង្គមក្ដៅដូចបាយពុះ នៅពេលសាម៉ីខ្លួនយកឈុតហែលទឹកមួយនេះមកស្លៀកលេងទឹកនៅបឹងខូម៉ូដ៏ធំល្វឹងល្វើយ អមជាមួយឃ្លាថា “This was the most perfect day. a lil sun, a lil rain, a lot of swimming!”
ប៉ុន្ដែរឿងនេះបានធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍ខុសកន្លែងព្រោះ នាងបានថតរូបគូរជាមួយម្ចាស់ចិត្តយ៉ាងបង Nadech Kugimiya និងបង្ហាញពីមុខអត់ម្សៅមុខធម្មជាតិពិតៗ ដោយមិនបាច់ចាំបង្រីក ហើយថ្ពាល់វិញក៏ឡើងក្រហមឈូកដែលបង្ហាញថាសុខភាពស្បែកពិតជាល្អខ្លាំងណាស់
អត្ថបទដោយ : នីត្តា