អស់អីនិយាយតួឯកស្រី Mai Davika អស់ទ្រាំថ្ងៃក្រោយអ្នកណាមានបញ្ហាតេមកនិយាយផ្ទាល់ៗមក…

អស់អីនិយាយហើយ Mai ទ្រាំលែងបានហើយអ្នកណាមានបញ្ហាអីតេមកផ្ទាល់ៗនិយាយគ្នាបាន! តួឯកស្រី Mai Davika ឆ្នាំនេះពិតជារងការរិះគន់ផ្ទួនណាស់ រឿងខ្លះសាមីខ្លួនមិនទាំងដឹងខ្លួនអីផងក៏ត្រូវអ្នកលេងបណ្ដាញសង្គមជេរលេងដែរ។ លើកនេះ Mai មិនទ្រាំទៀតនោះទេ បង្ហោះប្រាប់ច្បាស់ៗតែម្ដង ប្រសិនបើអ្នកណាមានបញ្ហាផ្ទាល់ខ្លួនជាមួយរូបនាងអីនោះ អាចតេមករូបនាងផ្ទាល់ៗតែម្ដងបាន​ កុំនិយាយបង្ហើរឈ្មោះអក្សរកាត់មិនបង្ហាញឈ្មោះពេញបែបនេះ នាងរូបនាងរងថ្មបាក់ព្រោះតែរឿងនេះច្រើនលើកហើយ។

បានជាតួឯកស្រី Mai Davika និយាយដូចនេះ ព្រោះតែកាលពីថ្មីៗនេះរូបនាងនៅសុខៗក៏រងការរិះគន់ជាខ្លាំងពីអ្នកលេងបណ្ដាញសង្គម។ ដោយហេតុថាមានតារាស្រីស្រករក្រោយម្នាក់គឺតារាស្រី Smile Soraya បានទៅសម្ភាសន៍ក្នុងកម្មវិធីមួយបាននិយាយថា រូបនាងត្រូវបានតារាស្រីរៀមច្បងនិងអ្នកចាត់ការគេប្រើឲធ្វើការជំនួសប្រើនេះប្រើនោះទាំងដែលមិនមែនជាកាងារនាង កាលនោះនាងនៅក្មេងណាស់ទើបតែចូលទេ។ និយាយតែប៉ុណ្ណេះក៏មានគេយកទៅទាយថាជាតួឯកស្រី Mai Davika បាត់ទៅហើយ ព្រោះ Smile និង Mai ធ្លាប់រួមកាងារសម្ដែងរឿងរួមគ្នា ព្រោះតែបែបនេះហើយ Mai ក៏រងពាក្យរិះគន់ពាក្យជេរទាំងមិនដឹងខ្លួនពីអ្នកលេងបណ្ដាញសង្គម។ តែជាសំណាងល្អពិធីករនិងតារាស្រីស្រករក្រោយក្នុងកម្មវិធីនោះ​ ក៏បានចេញមុខមកបកស្រាយនិយាយកាពារ Mai វិញថាមិនមែនជាតារាស្រី Mai នោះទេ។ តួឯកស្រី Mai អរណាស់ដែលបានការបកស្រាយជ្រះស្រលះឡើងវិញ និងសូមប្រាប់ទៅអ្នកនិយាយឈ្មោះអក្សរកាត់ជាទូទៅ ឲនិយាយឈ្មោះពេញៗមកដើម្បីជៀសវាងការយល់ច្រលំ ហើយប្រសិនបើអ្នកណាមានបញ្ហាអីជាមួយនាងវិញក៏តេមកនិយាយគ្នាផ្ទាល់ៗមកក៏បានដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ