អតីតកាលរបស់តួឯកប្រុសមានឈ្មោះល្បីល្បាញលោក Nadech Kugimiya តារាប្រុសដួងនេះមានរូបរាងខ្ពស់ស្រលះមានទម្រង់មុខដូចជាកូនកាត់ ហេតុអ្វីបានជារូបលោកប្រើត្រកូល Kugimiya ដែលជាឈ្មោះបែបជនជាតិជប៉ុនទៅវិញ តោះមកដឹងរឿងនេះទាំងអស់គ្នា។
តួឯកប្រុសលោក Nadech Kugimiya មានរូបរាងខ្ពស់សង្ហារនិងមានទម្រង់មុខដូចជាតារាកូនកាត់ ដោយរូបលោកការពិតទៅជាតារាកូនកាត់មែន តែមិនមែនកូនកាត់ជប៉ុនដូចដែលអ្នកគាំទ្រជាច្រើនយល់ច្រលំព្រោះតែលោកមានត្រកូលបែបជប៉ុននោះទេ។ តួឯកប្រុសលោក Nadech គាត់គឺជាកូនកាត់ថៃអូស្រ្ដាលី តែនៅវ័យកុមារភាព Nadech បានទទួលចិញ្ចឹមដោយអ្នកមីងបង្កើតរបស់លោកយកមករស់នៅជាមួយមើលថែការសិក្សារៀនសូត្រតាំងពីក្មេងៗ។ ហើយអ្នកមីងរបស់ Nadech បានស្វាមីគឺជាជនជាតិជប៉ុនឈ្មោះ Yoshio Kugimiya ទើប Nadech ដែលជាកូនធម៌ប្រើត្រកូលKugimiya តាមឪពុកធំផងដែរ។ គ្រួសារនេះស្រលាញ់គ្នាណាស់ និងមានភាពត្រជាក់ត្រជុំតែងជាទីសសើរក្នុងរង្វង់សិល្បៈ និងអ្នកគាំទ្រ ក្នុងវ័យកុមារភាពឪពុកម្ដាយចិញ្ចឹមក៏មើលថែ Nadech បានយ៉ាងល្អទាំងរឿងការសិក្សានិងកាងារ ពេល Nadech ធំឡើងរកចំណូលបានក៏មើលថែលោកទាំងពីរបានយ៉ាងល្អវិញផងដែរជាកូនកតញ្ញូសម្រាប់អ្នកមានគុណ ហើយក៏ហៅលោកទាំងពីរថាជាពុកម៉ែពេញៗមាត់ផងដែរ។ ថ្មីៗនេះ Nadech ទើបតែសាងសង់ផ្ទះថ្មីឈើមួយខ្នងធំយ៉ាងប្រណិត សង់ពិសេសដើម្បីឲពុកម៉ែរស់ស្រួលហើយរូបលោកក៏នៅទីនេះដើម្បីបានមើលថែលោកទាំងពីរបានដិតដល់វិញផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ