អ្នកលក់ដូចគ្នាយល់អារម្មណ៍គ្នា តួឯកស្រី Pinky Savika ទៅលេងតារាប្រុសលោក Art Pasut ដល់កន្លែងលក់ក្រោយចាប់អាជីពបើកហាងជាអ្នកលក់ក្នុងផ្សារដូចគ្នា ពេលលំបាកត្រូវតែខិតខំប្រឹងប្រែងបន្ថែមលើសមុន មិនរើសកាងារមិនក្រនោះទេ។
ដោយតួឯកស្រីជើងចាស់ល្បីឈ្មោះយូរឆ្នាំក្នុងរឿងភាគថៃនាង Pinky Savika មួយរយះពេលចុងក្រោយនេះក្រៅពីអាជីពជាអ្នកសម្ដែង Pinky បានងាកមករកចំណូលជាមួយការលក់អនឡាញ ហើយថ្ងៃឡើងរូបនាងក៏មានបើកហាងលក់មឹកបំពងនៅឯផ្សារផងដែរ។ ដោយដឹងថាពេលនេះតារាសម្ដែងប្រុសលោក Art Pasut ក៏បើកហាងលក់សាច់ជ្រូកបំពងនៅផ្សារដែរនោះ Pinky ក៏មកលេងនិងជួយទិកដល់ហាង ជាកម្លាំងចិត្តដល់មិត្តរួម សិល្បៈនិងអ្នកលក់ដូរដូចគ្នាផងដែរ។ គ្រាន់តែដឹងថាតារាពីរដួងនេះមកជួបគ្នានៅផ្សារ អ្នកគាំទ្រតារាទាំងពីរដួងក៏មកចោមរោមមើលផ្អើលផ្សារ និងមកជួយទិញសាច់ជ្រូកបំពងរបស់លោក Art Pasut ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ