សង្សារដូចជា James Ma រកទីណាបានទៀត! តួឯកប្រុសលោក James Ma ត្រូវបានអ្នកគាំទ្រសសើរមិនដាច់ពីមាត់ហើយ ក្រោយឃើញទង្វើរដ៏ផ្អែមល្ហែមនិងជាសុភាពបុរសរបស់រូបលោកចំពោះតារាស្រី Pie Rinrada ដែលជាគូស្នេហ៍។ មើលទៅគូស្នេហ៍មួយគូនេះស្រលាញ់គ្នាណាស់ សូម្បីតែពេលត្រូវក្ដៅក្រោមកំដៅថ្ងៃក៏ James Ma យកខ្លួនអែងមកពាំងកាពារមិនឲ Pie ត្រូវក្ដៅនោះទេ សុខចិត្តទ្រាំក្ដៅខ្លួនឯងវិញ។
គូនេះមកក្រោយគេតែរឿងស្វីតរឿងផ្អែមល្ហែមវិញគឺមិនឲចាញ់គូមិត្តៗតារាផ្សេងទៀតនោះទេ ទៅណាមកណាក៏បណ្ដើរគ្នាទៅជាគូផងដែរ ថែមពេលទាក់ទងគ្នាដំបូងៗក៏ប្រកាសប្រាប់ឲអ្នកគាំទ្របានដឹងដោយផ្ទាល់តែម្ដងមិនបាច់ឲពត៌មានផ្សាយមុននោះទេ។ ថ្មីៗនេះថ្ងៃមង្គលការរបស់គូស្នេហ៍តារាល្បីក្នុងសិល្បៈថៃគូរបស់ តួឯកប្រុស Mark Prin និងតួឯកស្រី Kimberley Anne Woltemas មិត្តសម្លាញ់យូរឆ្នាំ James Ma ក៏បានហោះហើរទៅដល់អ៊ីតាលីដើម្បីចូលរួមផងដែរ ថែមបានបណ្ដើរសង្សារបណ្ដូលចិត្ត Pie Rinrada ទៅជាមួយគ្នា។ មិនត្រឹមតែគូកូនកម្លោះកូនក្រមុំទេដែលស្វីតមួយគូនេះ ក៏ស្វីតមិនចាញ់ម្ចាស់កម្មវិធីប៉ុន្មានដែរ ដើរមិនឲបែកគ្នាថែមលោក James Ma ខ្លាច Pie នៅក្រោមកំដៅថ្ងៃខ្លាំង ពេលថ្ងៃចាំងមករូបលោកក៏ឈរបាំងថ្ងៃឲ Pie ថែមទៀតផង។ ទង្វើរមួយនេះរបស់លោក James Ma ធ្វើឲអ្នកគាំទ្រសសើររូបលោកថាមិនត្រឹមតែជាតួឯកប្រុសក្នុងរឿងនោះទេ ថែមជាតួឯកប្រុសក្រៅរឿងទេ Pie ពិតជានារីដែលមានសំណាងហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ