ជាការពិតណាស់កម្មវិធីភ្ជាប់ពាក្យរបស់តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ពេជ្រ សូលីកា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ព្រោះកម្មវិធីបានរៀបចំឡើងយ៉ាងអធិកអធម និងបានអញ្ជើញភ្ញៀវកិត្តិយសដែលសុទ្ធសឹងជាអ្នកមានមុខមានមាត់មក្នុងសង្គមជាច្រើនទៀតផង។
ជាក់ស្ដែងក្នុងនោះគ្រប់គ្នាក៏បានឃើញវត្តមាន តារាចម្រៀងវ័យក្មេងដែលជាប់សែស្រឡាយរាជ្យវង្សគឺ ព្រះនាងតូច ជេនណា បានទៅចូលរួម ដោយតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងថែមទាំងមានភ្ញៀវកិត្តិយស និងសិល្បៈករខ្មែរជាច្រើន សុំទ្រង់ថតជាមួយដោយក្ដីគោរពស្រលាញ់ទៀតផង។
លើសពីនេះទៅទៀត ព្រះនាងតូច ជេនណា ក៏បានផ្ដល់កិត្ដិយសឡើងបកស្រាយចម្រៀងទុកជាចំណងដៃដល់កញ្ញា ពេជ្រ សូលីកា និងគូដណ្ដឹង បានយ៉ាងពិរោះនិងគួរឲ្យសរសើរខ្លាំងណាស់៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី