វិនាទីដ៏សែនផ្អែមល្ហែម! Woonsen រៀបរាប់វគ្គសំខាន់ Nick Thanaphumikul លុតជង្គង់សុំរៀបការនៅប្រទេសបារាំង
រឿងរ៉ាវល្អៗ បានឆ្លងកាត់ទឹកទន្លេទឺកសមុទ្រពីទឹកដីទឹកអប់ ប្រទេសបារាំង សូមបើកស្រាសំប៉ាញអបអរសាទរតារាសម្ដែងស្រីពេញទៅដោយសមត្ថភាពយ៉ាង Woonsen ជាមួយម៉ាកល្បី SEWA ដោយកាលពីម្សិលមិញនេះមានផុសបង្ហាញពីបរិយាកាសប្រកាសដំណឹងល្អតាមរយៈ IG ផ្ទាល់ខ្លួន បន្ទាប់ពីត្រូវបានមិត្តប្រុសលោក Nick Thanaphumikul វ័យ 37 ឆ្នាំលុតជង្គងបំពាក់ចិញ្ចៀនសុំរៀបការ នៅមុខសណ្ឋាគារ Domaine les Crayeres Champagne ប្រទេសបារាំងបន្ទាប់ពីមើលចិត្តគ្នាអស់រយៈពេល 4ឆ្នាំ
នៅក្នុងវីដេអូពិតជាគួអោយស្រលាញ់ខ្លាំងណាស់ដោយខាងស្រីបានផុសសារនិងរូបថើបបូកនិងបេះដូងពណ៌ស 24,09,23 សំដៅដល់ចិញ្ចៀន ហើយបេះដូងពណ៌សបរិសុទ្ធ ដំណើរកម្សាន្តនេះប្រភពអ្នកជិតស្និទ្ធបានបង្ហើបថាជាដំណើរកម្សាន្តដែល Woonsen ដល់ឃ្លាពីការងារដើម្បីធ្វើដំណើរជាមួយមិត្តប្រុស Nick និងមិត្តជិតស្និទ្ធ ២-៣ នាក់ផ្សេងទៀត ដោយដំណើរកំសាន្ដនេះមានរយៈ 11 ថ្ងៃហើយត្រូវត្រលប់មកវិញក្នុងថ្ងៃទី 2 តុលា
សាម៉ីខ្លួនបានរៀបរាប់ថា “ដំណើរកំសាន្ដនេះគឺទៅដើរលេងជាមួយមិត្តភ័ក្ដិចំនួន 11 ថ្ងៃនៅប្រទេសបារាំង មិនបានត្រៀមខ្លួនអ្វីមុនទាំងអស់ ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ យើងគ្រាន់តែមកដើរលេងទស្សនាទេសភាព ដើរលេងក្នុងក្រុងខ្លះក្រៅក្រុងខ្លះ បរិយាកាសរ៉ូមែនទិកហើយក៏ចូលចិត្តណាស់ដែរ កក់ទុកហើយ 3យប់ ដោយសារតែកន្លែងស្នាក់នៅ ទេសភាពពិតជាស្អាតណាស់ ហើយតាំងចិត្តនិងទៅថតសម្រាប់ការងារដែរ”
“ត្រលប់ទៅត្រលប់មកគ្រប់គ្នាដឹងរឿងយូរមកហើយ មានតែយើងទេដែលមិនដឹងអីទាល់តែសោះ ព្រោះខាងប្រុសរៀបគម្រោងរួចរាល់ ជាពិសេសគ្រប់គ្នាពូកែសម្ដែងមែនគ្មានសូម្បីតែការសង្ស័យ យើងមិនធ្លាប់គិតថាមានការសុំរៀបការបែបនេះ មិនដែលមានសង្ឃឹម ព្រោះខណៈពេលទាក់ទងគ្នាយើងរស់នៅធម្មតាៗមិនហ៊ឺហារឬចេញមុខចេញមាត់អ្វីនោះទេ ពេលនោះខាងប្រុសប្រាប់ថាចង់មានរូបភាពគូរជាមួយដែរ បបួលទៅថតរូបជាមួយ ហើយក៏ថតរូបជាមួយគ្នា គាត់ប្រាប់ថាមានអ្វីចង់ប្រាប់ ពេលអោបក៏ឃើញកាមេរ៉ា ទើបភ្ញាក់ខ្លួនដឹងថាកំពុងធ្វើអីហើយ”
“ហើយហេតុការណ៍បានកើតឡើង និយាយប្រាប់ថាស្រលាញ់ សុំរៀបការ អាចនិយាយបានថាធម្មតាៗសាមញ្ញៗ មិនបានត្រៀមខ្លួនអ្វីទេ បណ្ដោយអោយទៅតាមបរិយាកាស ស្អាតៗរបស់ធម្មជាតិ ហើយខ្ញុំឯណោះវិញពិតជាជ្រួលជ្រាបក្នុងចិត្តខ្លាំងណាស់”
អត្ថបទដោយ : នីត្តា