ខាងនេះក៏រ៉ូមែនទិក! Gypsy-Nicholas ថ្ងៃរៀបការមហាសប្បាយកូនក្រមុំក៏ស៊ិចស៊ីដូចដើមទៀតញាត្តិមិត្តបងប្អូនអបអរសាទរបាក់ទឹកបាក់ដី! មានវីដេអូ
បន្ទាប់ពីបានឃើញរូបភាពមង្គលការរបស់កូនកំលោះកូនក្រមុំថ្មោងថ្មីយ៉ាង Gypsy Keerati ជាមួយស្វាមីលោក Nicholas ដែលបានរៀបចំឡើងយ៉ាងសាមញ្ញៗ មានញាតិមិត្តបងប្អូនចូលរួមយ៉ាងច្រើន នៅមានមិត្តភ័ក្ដទាំងសងខាងបានធ្វើដំណើរមកធ្វើជាសាក្សីសេ្នហ៍ដល់អ្នកទាំងពីរ
ហើយថ្មីៗនេះសាម៉ីខ្លួនទាំងពីរ Gypsy-Nicholas បានសហការណ៍រៀបចំពិធីជប់លៀងឆ្លងយ៉ាងរ៉ូមែនទិកនៅសមុទ្រកោះសាម៊ុយ ចាប់ផ្ដើមពីកម្មវិធីថ្ងៃត្រង់មានការបំពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍រីករាយណាស់ ហើយនៅពេលរាត្រីនៃកម្មវិធីពេញទៅដោយក្ដីសុខនិងភាពសប្បាយរីករាយទាំងកូនកំលោះកូនក្រមុំនិងអ្នកចូលរួម
ក្រៅពីមានរូបភាពសប្បាយរីករាយរបស់សាម៉ីខ្លួនហើយ កម្មវិធីនេះសូមជម្រាបថាកូនក្រមុំស៊ិចស៊ីមិនណយទេ ឈុតជប់លៀងមួយកំណាត់ខ្លួនសំពត់ខ្លីបូកនិងក្បាច់រាំទៀត អេមហួសថ្លែងចា
អត្ថបទដោយ : នីត្តា