ប្ដីបែបនិងរកឯណាមានទៀត? Mak Prin បំពេញតួនាទីជាបុរសមេផ្ទះយកចិត្តទុកដាក់និង Kim គ្រប់ជំហានសំខាន់ពេលហៅប្រពន្ធមកផ្ទះគឺធ្វើរឿងនេះជំនួសពាក្យហៅ! មានវីដេអូ
ជះភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកជាបន្ដបន្ទាប់ សម្រាប់គូរស្វាមីភរិយាថ្មោងថ្មីយ៉ាង Mak Prin និង Kim Kimberly ដែលទើបតែដឹកដៃគ្នាចូលរោងការយ៉ាងរ៉ូមែនទិកនៅប្រទេសអុីតាលី កាលពីថ្ងៃទី 14 កញ្ញា កន្លងទៅនេះ
ហើយថ្មីៗនេះឃើញថានៅក្នុង IG របស់ Mak ដែលបំពេញតួនាទីជាបុរសមេផ្ទះទិញធុរ៉េនផ្គាប់ចិត្តភរិយាជាទីស្រលាញ់ ថែមទាំងមានសរសេរសារអមជាមួយថេកផ្ញើរជូនប្រពន្ធថា “ត្រលប់មកផ្ទះណាចា”
ជឿថាចាប់ពីពេលនេះទៅហ្វេនៗនិងបានត្រជាក់ភ្នែកជាមួយនិងសកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរនាក់មិនដាច់នោះទេ សំខាន់ដំណឹងល្អបន្ទាប់អាចនិងមកឆាប់ៗ
អត្ថបទដោយ : នីត្តា