សន្សំប្រាក់គ្រប់ហើយ ផ្ទះក្នុងក្ដីស្រម៉ៃរបស់តួឯកប្រុស Pope Thanawat ច្នៃម៉ូតដោយខ្លួនឯងស្អាតកប់…

ពូកែណាស់ តួឯកប្រុសលោក Pope Thanawat មិនត្រឹមតែពូកែរកលុយពូកែសន្សំទុកដាក់លុយអាចធ្វើផ្ទះថ្មីបាននោះទេ សូម្បីតែម៉ូតផ្ទះក៏រូបលោកច្នៃម៉ូតខ្លួនឯងបានដែរ ធ្វើម៉ូតមួយពេញចិត្តសម្រាប់ខ្លួនឯងនិងក្រុមគ្រួសាររស់នៅសុខសាន្ដសុខស្រួល។

ដោយតារាប្រុសលោក Pope Thanawat មួយរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាប្រិយភាពរបស់រូបលោកក៏កើនឡើងជាលំដាប់សម្ដែងរឿងបានល្បីល្បាញនិងមានកាងារជាមួយផលិតផលផ្សេងៗជាបន្ដបន្ទាប់។ ទន្ទឹមនឹងកាងារមម៉ាញឹកតារាប្រុសលោក Pope ក៏មានចំណូលចូលច្រើនៗតាមនេះផងដែរ ធ្វើឲពេលនេះរូបលោកសម្រេចក្ដីស្រម៉ៃបានហើយ បានសន្សំប្រាក់គ្រប់សល់លុយក្រៅពីការចំណាយរាប់លាន អាចធ្វើគេហដ្ឋានថ្មីផ្ទាល់ខ្លួនតាមក្ដីស្រម៉ៃដែលរូបលោកចង់បានហើយ។ បានធ្វើឲផ្ទះថ្មីជារបស់ខ្លួនឯង តួឯកប្រុស Pope ក៏បញ្ចេញស្នាដៃគិតគូម៉ូតផ្ទះដោយខ្លួនឯង ពេលនេះគម្រោងផ្ទះថ្មីរបស់លោកបានចាប់ផ្ដើមចាក់គ្រឹះហើយ ចំណែកឯម៉ូតផ្ទះគំរូក៏ស្អាតកប់ផងដែរ ផ្ទះថ្មីធ្វើហើយក៏ស្អាតបែបនឹងផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ