ពេលវេលានៃភាពផ្អែមល្ហែម Mai Ter រូបគូយ៉ាងស្វីត កម្លាំងចិត្តឲគ្នាពេលម្នាក់ទន់ជ្រាយ….

ផ្ដល់ភាពផ្អែមល្ហែមឲគ្នាពេលជួបបញ្ហា គូស្នេហ៍តារាគូរបស់តួឯកស្រី Mai Davika និងតួឯកប្រុស Ter Chantavit ពិតជាស្វីតណាស់ ពេលម្នាក់ជួបរឿងលំបាកម្នាក់ទៀតក៏នៅក្បែរចាំផ្ដល់ជាកម្លាំងចិត្តមិនឲបាក់ទឹកចិត្តអស់សង្ឃឹមនោះឡើយ មើលថែគ្នាបានល្អណាស់។

ដោយតារាស្រី Mai Davika ឆ្នាំនេះពិតជាត្រូវធ្ងន់គួរសមដែររឿងរងការរិះគន់ពីអ្នកលេងបណ្ដាញសង្គម អាចថារូបនាងធ្វើអ្វីក៏មានអ្នកចាប់អារម្មណ៍ធ្វើអ្វីក៏មានអ្នកចាប់កំហុសផងដែរ។ មួយរយះពេលចុងក្រោយនេះ Mai រងពាក្យរិះគន់ដូចជា រឿងការតុបតែងកាយថាសម្លៀកបំពាក់មិនស្អាត វាលពេក ឬលេងហ្វេសិនមិនសមនឹងខ្លួន។ ខ្លះទៀតក៏រិះគន់រូបនាងរឿងស្គមថា Mai សម្រកទម្ងន់ខ្លាំងពេក ហើយថ្មីៗនេះរឹតតែធ្វើឲ Mai ទ្រាំលែងបានរហូតសុំចិត្តនោះគឺថានាង ធ្វើបាបតារាស្រករក្រោយឲធ្វើការជំនួស។ តួឯកស្រី Mai បានឲដឹងថារូបនាងឡើងចង់កើតស្រ្ដេសហើយព្រោះតែរឿងទាំងនេះ តែនាងក៏អរគុណអ្នកជុំវិញខ្លួននាងដែលតែងតែនៅក្បែរផ្ដល់កម្លាំងចិត្ត ជាពិសេសគឺគូស្នេហ៍របស់នាងលោក Ter Chantavit ពេលនាងកើតរឿងលើកណាក៏តេមកផ្ដល់កម្លាំងចិត្ត និយាយបន្លប់តែរឿងល្អៗឲនាងស្ដាប់ដែរ ថែមមានបាច់ផ្កាស្អាតមក Surprise ឲជានិច្ចទៀតផង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ