តោះមកដឹងតំលៃកាបូបរបស់តួឯកស្រី Chompoo កុំឃើញធម្មតាបែបនេះដាក់ដេញថ្លៃតំលៃកប់រួចមកហើយ..

របស់ដែលម៉ែChompooកាន់ហើយនោះរឿងអីមិនទាន់សម័យមិនថ្លៃកប់នោះ មួយនេះសុទ្ធតែដាក់ដេញថ្លៃទើបបាន! តារាសម្ដែងស្រីជើងចាស់ហ្វេសិនក្នុងប្រទេសថៃតួឯកស្រីនាង Chompoo Araya ធ្វើឲអ្នកគាំទ្រភ្ញាក់ផ្អើលទៀតហើយ ជាមួយនឹងតំលៃកាបូបដែលមើលទៅធម្មតាតែមិនធម្មតារបស់នាង ព្រោះម៉ូតនេះជាម៉ូតកម្រចង់បានសុទ្ធតែដេញថ្លៃគ្នាទៀតផង។

កាបូបតូចល្មមពណ៌លឿងដែលតួឯកស្រី Chompoo Araya កាន់ចេញពីផ្ទះមកគ្រាន់តែមកផឹកកាហ្វេលេងនោះ ការពិតទៅតំលៃមិនលេងៗនោះទេ។ កាបូបនេះត្រូវបានគេដឹងថាគឺជាម៉ាក Hermès Birkin Cargo ថែមជាប្រភេទ Limited Edition ផលិតមកមិនច្រើនទេ បើលក់អស់គឺលក់អស់ហើយមិនមានទៀតទេ ទើបធ្វើឲតំលៃវាឡើងដល់ជិត២លានបាត ជាតំលៃដែលអាចទិញឡានល្មមៗមួយគ្រឿងបាត់ទៅហើយ។ ថែមតំលៃនេះនឹងនៅតែអាចឡើងបានទៀត​ បើគេយកទៅដាក់ដេញថ្លៃសម្រាប់អ្នកដែលចង់បានម៉ូតមួយនេះដូចតារាល្បីៗថែមទៀតផង។ មើលទៅមិនត្រូវសសើរតួឯកស្រី Chompoo ត្រឹមជាតារាហ្វេសិននោះទេ តែត្រូវសសើរថាជាតារាដែលស្ដុកស្ដម្ភម៉ាកម៉ូតប្រេនអ្វីក៏មានប្រើដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ