តួឯកស្រី Aff Taksaorn និងក្រុមគ្រួសារពេលនេះមានទុក្ខ​​​​​​​​​​​​​​​​​ លោកឪពុកលារូបនាងជារៀងរហូតហើយ…

សូមចូលរួមសោកស្ដាយនិងជួយរំលែកទុក្ខតួឯកស្រី Aff Taksaorn ដែលពេលនេះរូបនាងនិងក្រុមគ្រួសារជួបទុក្ខធំលោកឪពុកជាទីគោរពស្រលាញ់បានលារូបនាងជារៀងរហូតហើយ។ តួឯកស្រី Aff Taksaorn ក្នុងនាមជាជំហរគ្រួសារនៅពេលនេះ ត្រូវរឹងមាំរៀបចំកម្មវិធីបុណ្យសពជូនលោកឪពុកតាមប្រពៃណី ទទួលញាតិ្ដមិត្តជិតឆ្ងាយដែលមកចូលរួមច្រើនកុះករផងដែរ។

កាលពីថ្ងៃទី២ ខែតុលាម្សិលមិញនេះ តួឯកស្រី Aff Taksaorn ក្នុងឈុតសម្លៀកបំពាក់ពីខ្មៅកាន់ទុក្ខរៀបចំពិធីបុណ្យសពជូនលោកឪពុកដែលលាចាកនាងទៅហើយ។ ឪពុករបស់ Aff ទទួលមរណះភាពដោយជំងឺមហារីក ដំណាក់កាលមិនអាចព្យាបាលបាន។ ក្នុងថ្ងៃកម្មវិធីមានសាច់ញាត្ដិជិតឆ្ងាយជាច្រើនបានមកចូលរួមក្រោយដឹងដំណឹង ហើយក៏មានអ្នកសិល្បៈមកច្រើនផងដែរ។ លោក Songkran អតីតស្វាមីរបស់ Aff ក៏បានមកចូលរួមផ្ដល់ជាកម្លាំងចិត្ត ហើយតារាប្រុសស្រករក្រោយលោក Nonkul Chanon ក៏នៅក្បែរ Aff ជួយទទួលភ្ញៀវដែលមកចូលរួមផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ