ត្រជាក់ចិត្តហ្វេនៗណាាស់! Mai-Baifern ផុសរូបអោបរាក់ទាក់គ្នាយ៉ាងកក់ក្ដៅនៅប្រទេសបារាំង! មានវីដេអូ

ធ្វើអោយបណ្ដាញសង្គមអ៊ូអរទៀតហើយ នៅពេលដែលរូបភាពអតិតមិត្តសម្លាញ់ Mai Davika និង Baifern Pimchanok ត្រលប់មកជួបគ្នាម្ដងទៀត ក្រោយពីចែកផ្លូវគ្នាអស់ជាច្រើនឆ្នាំ ដោយពេលនេះអ្នកទាំងពីរមានអ្នកចាត់ការផ្ទាល់ខ្លួនតែមួយ មុននិងមានពត៌មានលាឈប់

រហូតមកដល់ពេលនេះអ្នកបណ្ដាញសង្គមបានចែករំលែករូបភាពដ៏គួអោយស្រលាញ់ នៅពេលបានឃើញហើយក៏រំភើបតាមគ្រប់គ្នា នៅពេលដែល Baifern បានទៅជួប Mai ដោយចៃដន្យនៅព្រលានយន្ដហោះក្នុងប្រទេសបារាំង ខណៈពេលអ្នកទាំងពីរកំពុងឈរចាំត្រួតពិនិត្យសំបុត្រដើម្បីធ្វើការហោះហើរត្រលប់មកប្រទេសថៃវិញ ហើយអ្នកទាំងពីរបានអោបរាក់ទាក់គ្នាយ៉ាងជិតស្និត ហើយអ្នកគាំទ្រដែលថតរូបនេះបានក៏ប្រញាប់ចែករំលែកអោយគ្រប់គ្នាបានឃើញភ្លាមៗដែរ

After Footer (Active) - damrei Mr1 Zone2

អាចនិយាយបានថាអ្នកដែលបានឃើញក៏ញញឹមតាម បន្ទាប់ពីបានឃើញតួឯកស្រីយើងបានត្រលប់មកមានរូបភាពគូរម្ដងទៀត ព្រោះរូបភាពបែបនេះបានបាត់ទៅអស់ជាច្រើនឆ្នាំហើយ

អត្ថបទដោយ : នីត្តា