មិននឹកស្មាន! ទំហំចង្កេះរបស់ AngelaBaby តូចដល់ថ្នាក់នេះសោះ

ជាការពិតទៅ តារាស្រីដែលមានរាងស្គមស្អាតមិនមានអ្វីប្លែកនោះទេ ពីព្រោះតែពួកគេមានរបបអាហារញ៉ាំត្រឹមត្រូវគួបផ្សំជាមួយនឹងការហាត់ប្រាណជាប្រចាំ។

ប៉ុន្ដែតារាស្រីជួរមុខប្រទេសចិននាង Angelababy​ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ងាក់ផ្អើលជាខ្លាំងនៅពេលដែលដឹងពីទំហំចង្កេះរបស់នាង ក៏ព្រោះតែវាមានទំហំតូចបើប្រៀបធៀបទៅនឹងតារាស្រីចិនផ្សេងទៀត។ យ៉ាងណាមិញ ចង្កេះរបស់តារាស្រីរូបស្រស់ Angelababy គឺមានទំហំត្រឹមតែ 23 អ៊ិញ (58 សង់ទីម៉ែត្រ) ប៉ុណ្ណោះ៕

អត្ថបទដោយ៖ ស្រីពេជ្រ