មានឱកាសចេញមកបើកចិត្តនិយាយជាលើកដំបូងនៅក្នុងកម្មវិធី Big3 Best & Beyond សម្រាប់កូនកំលោះថ្មោងថ្មី Mak-Prin បន្ទាប់ពីចូលរោងការនៅប្រទេសអុីតាលីយ៉ាងរ៉ូមែនទិកជាមួយ Kimberly
ដោយសាម៉ីខ្លួនបានបង្ហាញសកម្មភាពដ៏សែនពិសេស ថែមទាំងប្រាប់អោយស្ដាប់ថា “ជាសកម្មភាពដ៏សែនត្រជាក់ចិត្តបំផុត មិនគួអោយជឿថាវាអាចកើតឡើងពិតប្រាកដមែន គ្រប់គ្នាកន្លងផុតទៅជឿនយ៉ាងនេះ ទាំងដែលពេលដំបូងនាំគ្នាស្មុកស្មាញជាមួយអាកាសធាតុភ្លៀងខ្យល់ខ្លាំងណាស់ ព្រោះមួយរយៈមានព្យុះមានភ្លៀងខ្លាំង ប៉ុន្ដែចុងក្រោយគ្រប់យ៉ាងមិនដូចជាអ្វីដែលយើងគិត”
“ទោះជារៀបការហើយក៏យើងទាំងពីរនៅតែដូចដើម គឺប្រើជីវិតបែបនេះជាមួយគ្នាពីមុនមកខ្លះហើយ គ្រាន់តែយើងតាំងចិត្តថាយើងនិងរស់នៅជាមួយមនុស្សម្នាក់នេះតែម្នាក់គត់ តែអ្វីដែលត្រូវផ្លាស់ប្ដូរប្រហែលជាការហៅភរិយា ហៅស្វាមីនិងឯង”
“ខ្ញុំហៅគាត់ថាប្រពន្ធ (ញញឹម) ដូចមិនសូវទំលាប់ ពេលហៅគាត់ក៏អៀនមាត់ ចំណែកឯខាងអូនគាត់នៅមិនទាន់ហៅអ្វីទាំងអស់ មានអារម្មណ៍ថាការធ្វើជាមេដឹកនាំគ្រួសារគឺចាបទពិសោធថ្មីមួយទៀតដែលយើងត្រូវរៀន និងមានការលះបង់ច្រើនដើម្បីធ្វើវាអោយបានល្អបំផុត ហើយពិធីរៀបការនៅប្រទេសថៃនិងនៅថ្ងៃទី 12 វិច្ឆិកា ប៉ុន្ដែការត្រៀមរៀបចំមិនទាន់សម្រេចទេ នៅប្រហែលជាបន្ទិចទៀត សុំពេលសម្រាកអោយបាត់ហត់សិន”
អត្ថបទដោយ : នីត្តា