Bella Ranee រាយការណ៍ព័ត៌មានថានាងមានសុវត្ថិភាពក្រោយពីមានហេតុការណ៍បាញ់ប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅ……! មានវីដេអូ
ធ្វើអោយគ្រប់គ្នាបារម្ភពីតារាសម្ដែងស្រីល្បីឈ្មោះ Bella Ranee ភ្លាមៗនៅពេលដឹងថានាងជាតារាស្រីម្នាក់ដែលចូលរួមសម្ដែងសនៅក្នុងកម្មវិធី ហើយស្ថិតនៅក្នុងហាងល្បីដែលកើតហេតុការណ៍ដ៏រន្ធត់ មានមនុស្សបង្កហេតុបាញ់ប្រហារនៅក្នុងផ្សារទំនើប
ដោយជាក់ស្ដែង Bella បានចេញមកផុសរូបភាពនិងសារក្នុង IG ក្នុងន័យថា “សុំសម្ដែងក្ដីសោកស្ដាយចំពោះគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទាំងអស់ ព្រមទាំងសុំផ្ញើរកំលាំងចិត្តដល់អ្នករងរបួសគ្រប់គ្នា សូមអោយគ្រប់គ្នាមានសុវត្តិភាព”
ព្រមទាំងមានប្រយោគសារបញ្ជាក់ថា Bella មានសុវត្តិភាពហើយក៏អគុណចំពោះការបារម្ភថា “ពេលនេះខ្ញុំនិងគ្រប់គ្នាក្នុង Paragon Hall មានសុវត្តិភាពធម្មតាទេចា សូមអគុណគ្រប់គ្នាដែលបារម្ភ តែអ្វីដែលសំខាន់ខ្ញុំសូមសម្ដែងក្ដីសោកស្ដាយចំពោះគ្រួសារដែលបានបាត់បង់ សូមអោយគ្រប់គ្នាមានសុវត្តិភាពពីការរងរបួសផ្សេងៗទៀត”
អត្ថបទដោយ : នីត្តា