រំភើបទៀតហើយ! តួឯករឿង FriendZone ត្រៀមប៉ះគ្នាម្ដងទៀតក្នុងរឿងភាគថ្មី

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាខ្សែភាគយន្ដរឿង FriendZone គឺជារឿងមួយដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងតំបន់អាស៊ីយើងនេះ។

បន្ទាប់ពីសម្ដែងរឿងមួយនេះចប់ភ្លាមប្រជាប្រិយភាពតួឯកប្រុស ស្រី ក្នុងខ្សែភាពយន្ដមួយនេះក៏ឡើងកូតមិនធម្មតា។ ជាងនេះទៅទៀតក៏មានអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ថា Baifern និង Nine Naphat សម្ដែងស៊ីសង្វាក់គ្នាបានល្អ ដែលធ្វើឲ្យអ្នកដែលបានទស្សនាខ្សែភាពយន្ដនេះហើយស្រលាញ់គូនេះខ្លាំងតែម្ដង។

កាលពីថ្មីៗ នេះកន្លងទៅនេះក៏មានប្រភពពត៌មានបញ្ជាក់ប្រាប់ថា តារាប្រុស ស្រី ទាំងពីររូបនេះនឹងចាប់គូសម្ដែងរឿងជាមួយគ្នាសារជថ្មី។ មិនតែប៉ុណ្ណោះតារាស្រីរូបស្រស់ Baifern ក៏បានបញ្ជាក់ក្នុងបទសម្ភាសមួយថា នាងពិតជារំភើបយ៉ាងខ្លាំងដែលបានចាប់គូសម្ដែងជាមួយ Nine Naphat ម្ដងទៀត។ យ៉ាងណាមិញ ក៏មិនទាន់មានការបញ្ជាក់នៅឡើយថា រឿងដែលពួកគេត្រៀមសម្ដែងរួមគ្នាមានចំណងជើងអ្វីឡើយ ប៉ុន្ដែរឿងភាគមួយនេះរំពឹងថាអាចចាប់ផ្ដើមថតនៅដើមឆ្នាំក្រោយនេះ៕

អត្ថបទដោយ៖ ស្រីពេជ្រ