១១ឆ្នាំបាត់ទៅហើយ នៅថ្ងៃគម្រប់ខួបស្នេហ៍តួឯកស្រី Namtarn បង្ហោះរូបស្វីតបង្ហាញមុខគូស្នេហ៍តារាដូចគ្នា!

គូនេះនៅតែផ្អែមល្ហែមមិនប្រែទេ តួឯកស្រីសម្រស់លេចធ្លោរនាង Namtarn Pichakkana បង្ហោះស្វីតបង្ហាញមុខគូស្នេហ៍ឆ្លងថ្ងៃគម្រប់ខួបស្រលាញ់គ្នាធ្មេចបើកៗបាន១១ឆ្នាំបាត់ទៅហើយ ពេលវេលាពិតជាដើរលឿនណាស់ តែក្ដីស្រលាញ់របស់អ្នកទាំងពីរនៅតែមានឲគ្នាដដែល មិនមែនដូចពាក្យគេថាឆ្លងមិនផុត៧ឆ្នាំនោះទេ ព្រោះពេលនេះផុតលេខដប់ទៅហើយ។

ដោយបុរសជាគូស្នេហ៍របស់ Namtarn គឺលោក Pai Pathit ដែលរូបលោកក៏ជាតារាប្រុសមួយរូបក្នុងសិល្បៈថៃផងដែរ គ្រាន់តែពេលនេះរូបលោកមិនសូវមានស្នាដៃក្នុងការសម្ដែងដូចមុននិងរវល់កិច្ចការមុខជំនួញច្រើនជាង។ ទាំងគូទាក់ទងមើលចិត្តគ្នាឆ្នាំនេះជាឆ្នាំទី១១ហើយ តាំងពីសម័យកាលពីនៅរៀនមកម្លេះហើយនៅតែរក្សាចំណងស្នេហ៍មួយនេះបានមករហូត។ ការពិតគូស្នេហ៍តារាមួយគូនេះក៏ធ្លាប់មានបញ្ហាស្នេហាល្បីចែកផ្លូវរួចមកហើយ តែក៏បានត្រលប់មកស្រលាញ់គ្នាវិញថែមត្រលប់មកស្រលាញ់គ្នាផ្អែមល្ហែមនិងយល់ចិត្តគ្នាជាងមុខទៅទៀត។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ