នៅពីក្រោយរូបភាពថតម៉ូដស្អាតៗរបស់ Kwan Usamanee មើលខាងលើអេមណាស់ឡូយណាស់តែកុំមើលខាងក្រោមពាក្យថាតស៊ូមិនស្មើទេព្រោះ…..! មានវីដេអូ
មានសកម្មភាពគួអោយស្រលាញ់ផុសចេញមកទៀតហើយ សម្រាប់ Kwan Usamanee ធ្វើអោយហ្វេនៗអ្នកគាំទ្រញញឹមតាមគ្រប់ៗគ្នាតែម្ដង
មូលក៏ដោយសារតែក្នុងវីដេអូជាក់ស្ដែងដែលផុសចេញជាមួយសារថា “ដឹងមូលហេតុហើយថាហេតុអីបានឈឺជើង????” ដែលផុសដោយសាម៉ីខ្លួនផ្ទាល់នៅក្នុង IG story ឈ្មោះ @kwanusa9 បានបង្ហាញអោយឃើញពីខាងក្រោយឆាកធ្វើការថតម៉ូដ អាចនិយាយបានថាមិនងាយដូចការគិតនោះទេ!!!!
ដោយ Kwan ថតម៉ូដធ្វើស្ទាយដូចជាសម្រាកលំហែកាយស្រួលខ្លួនអញ្ចឹង ដោយគេងផ្កាប់មុខលើតុ និងបញ្ចេញស្នាមញញឹមដ៏សែនស្រស់ស្អាតដាក់កាមេរ៉ា ប៉ុន្ដែភាពពិតជាក់ស្ដែង ខាងលើមើលទៅស្រស់ស្អាត តែខាងក្រោមបែរជាខុសពីផ្នែកខាងលើឆ្ងាយណាស់ដូចកំពុងតស៊ូជាមួយវិតក្នុងសមរភូមិអញ្ចឹង ព្រោះទាំងជើងទាំងចង្កេះ ទំរាំថតបានមួយសន្លឹកៗត្រូវប្លង់ស្ទើរតែចង់របះបាត់ចេញពីខ្លួនទៅហើយ មានទាំងលត់ មានទាំងកាច់ មានទាំងសង្កត់ មានគ្រប់រស់ជាតិ សូម្បីតែសាម៉ីខ្លួនៗឯងក៏លាន់មាត់ដែរថា “សំណាងហើយដែលនៅផ្ដល់កិត្តិយសដល់ខ្ញុំអោយគេងលើតុ”
គ្រប់គ្នាដែលឃើញបែបនេះហើយអត់ទ្រាំមិនសរសើរមិនបានទេ ស្អាត ពូកែ ហើយការអត់ធ្មត់ខ្ពស់ទៀត
អត្ថបទដោយ : នីត្តា