Nadech ត្រៀមខ្លួនធ្វើជាកូនប្រសារល្អរួចហើយ រីករាយធ្វើខួបកំណើតជូនប៉ាក្មេកថែមទាំងបង្ហើបប្រាប់រឿងផ្ទះចំណងដៃមង្គលការ! មានវីដេអូ

ត្រូវគេបង្អាប់ថាបំពេញតួនាទីជាកូនប្រសារប្រុសដ៏ល្អ សម្រាប់តួឯកប្រុសរូបសង្ហា Nadech Kugimiya បន្ទាប់ពីមានរូបភាពចូលរួមថ្ងៃខួបកំណើតអនាគតប៉ាក្មេកជាមួយនិងមិត្តភ័ក្ដផ្សេងទៀត ចាំមើលថែប៉ាក្មេងជំនួសមិត្តស្រី Yaya Urassaya ដែលជាប់ភារៈកិច្ចនៅក្រៅប្រទេសជាមួយអ្នកម៉ាក់ នៅពេលមានឱកាសបានជួបសាម៉ីខ្លួនទើបសុំសួរពីប្រធានបទខាងលើ ព្រមទាំងបង្ហើបប្រាប់ពីផ្ទះមង្គលការផងដែរ

ដោយ Nadech  បាននិយាយរៀបរាប់ថា “សម្រាប់រូបភាពទៅមើលថែលោកប៉ារបស់ Yaya ដូចដែលបានដឹងគឺអូននិងអ្នកម៉ាក់គាត់ទៅក្រៅប្រទេស ហើយឯណោះក៏ទំនេរល្មម យើងក៏ចែកពេលវេលាអោយលោកប៉ាអ្នកម៉ាក់របស់ Yaya ផងដែរ យើងមិនមានឱកាសបានជួបគាត់ញឹកញាប់ ព្រោះគាត់នៅក្រៅប្រទេស ពេលខ្លះគាត់មកខ្ញុំក៏ចង់ធ្វើកិច្ចការសប្បាយៗជាមួយគាត់ ចំណែកឯរឿងដែលគ្រប់គ្នាបង្អាប់ថាកូនប្រសារប្រុស អត់អៀនទេ ព្រោះការពិតខ្ញុំក៏តាំងចិត្តធ្វើយ៉ាងពេញទំហឹងស្រាប់ហើយ”

After Footer (Active) - damrei Mr1 Zone2

“ចំណែកឯរឿងទីតាំងធ្វើផ្ទះចំណងដៃគឺពេលនេះរកឃើញហើយ កំពុងនិយាយចរចាតម្លៃគ្នា ជាមនុស្សដែលចង់ទិញអ្វីមួយហើយចេះតែរករឿយៗទៅ យើងបាននិយាយជាមួយអ្នកលក់ច្រើន យើងជ្រើសរើសនូវអ្វីដែលពួកយើងចូលចិត្ត គិតថានៅក្នុងទីក្រុងច្រើនជាងព្រោះត្រូវធ្វើការ អូនគាត់ក៏មាននៅខេត្តស្រាប់ហើយ ហើយខ្ញុំឯណោះក៏មាននៅខោវយៃមួយកន្លែងដែរ ព្រោះទៅថ្ងៃមុខទឹកលិចបាងកកមិនដឹងត្រូវទៅណាទេ ចាំមើលសិន តែពេលនេះគិតថានៅក្រុងបាងកក វានៅក្នុងភូមិ មានដីហើយចង់ធ្វើផ្ទះខ្លួនឯង យើងមិនចង់ទិញផ្ទះដែលបានរៀបចំតុបតែងរួចស្រេចនោះទេ ពួកយើងមានគំនិតក្នុងការធ្វើផ្ទះរបស់ពួកយើង ទើបសម្រេចចិត្តទៅទិញផ្ទះចាស់បន្ទិច តែក៏នៅមានអ្នកស្នាក់នៅ ប្រហែលជាទៅវៃផ្ទះចាស់ចោលហើយធ្វើថ្មី”

អត្ថបទដោយ : នីត្តា