កូនល្អYaya សាងផ្ទះថ្មីលំហែរកាយមួយខ្នងធំឲឪពុកម្ដាយ ដោយប្រាក់សន្សំរបស់នាងផ្ទាល់…

ទេសភាពស្រស់ស្អាតណាស់ គេហដ្ឋានថ្មីរបស់តួឯកស្រី Yaya Urassaya ដែលកំពុងសាងសង់ តាំងចិត្ដថាមួយខ្នងនេះសង់សម្រាប់ឪពុកម្ដាយនាងជាពិសេស ពួកគាត់មានវ័យច្រើនហើយភាគច្រើនសម្រាកនៅផ្ទះបើមានគេហដ្ឋានទេសភាពស្អាតៗបែបនេះ ធ្វើឲអារម្មណ៍ស្រស់ស្រាយល្អនិងបានស្រូបខ្យល់អាកាសបរិសុទ្ធរាល់ថ្ងៃផងដែរ។

ដោយទីតាំងដែលតួឯកស្រី Yaya Urassaya សម្រេចចិត្តសង់គេហដ្ឋានថ្មីជូនឪពុកម្ដាយនោះគឺនាងជ្រើសរើសនៅខៅយ៉ៃ ជាកន្លែងដែលមានទេសភាពព្រៃភ្នំ​ ទឹកហូរបឹងបួរស្រស់ស្អាតស្ងប់ស្ងាត់ តែមានសុវត្ដិភាពព្រោះជាកន្លែងដែលនៅក្នុងបរិវេណគេនិយមសង់រីស៊តផ្ទះលំហែរ និងមានសន្ដិសុខសុវត្ដិភាពល្អ។ កូនស្រីតាំងចិត្តធ្វើឲហើយនៅទីណាក៏ឪពុកម្ដាយពេញចិត្តដែរ តែបើបានទេសភាពស្រស់ត្រកាលបែបនេះទៀតម៉ែនិងឪពុករបស់ Yaya រឹតពេញចិត្តថែមទៀត។ ពេលនេះផ្ទះថ្មីមួយខ្នងនេះទើបតែចាក់គ្រឹះបុកសសរសាងសង់នោះទេ តែមើលទំហំផ្ទះពិតជាធំនិងប្រណិតខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ