មានកើតអីទេ? តារាសម្ដែងស្រីជើងចាស់សម្រស់ចាំនាង Janie Tienphosuwan ត្រូវមានអ្នកគាំទ្រសួរនាំដោយក្ដីបារម្ភក្រោយពីបានឃើញការផុតរូបភាពច្រើនសន្លឹករបស់នាងក្នុងបណ្ដាញសង្គមកាលពីថ្មីៗនេះ។ ដោយមហាជននាំគ្នាបញ្ចេញមតិយោបល់ថា Janie មានមុខមាត់ស្រស់ស្អាតក្មេងជាងវ័យណាស់ តែនាងដូចជាស្រកគីឡូជាមុខខ្លាំងម្លេះតើនេះមកពីនាងមានបញ្ហាសុខភាពឬមកពីនាងខំសម្រកទម្ងន់ដោយខ្លួនឯង?
តួឯកស្រីជើងចាស់នាង Janie Tienphosuwan ក្លាយជាតារាស្រីមួយរូបទៀតហើយក្នុងសិល្បៈថៃ ដែលត្រូវបានមហាជនរិះគន់រឿងការសម្រកទម្ងន់រឿងមានរូបរាងស្គមជាងមុន ដូចគ្នានឹងតួឯកស្រី Taew Natapohn និង តួឯកស្រី Mai Davika ដែលធ្លាប់រងការរិះគន់រឿងនេះរួចមកហើយផងដែរ។ ដោយរូបភាពដែលតារាស្រី Janie Tienphosuwan ទើបតែបង្ហោះក្នុងបណ្ដាញសង្គមកាលពីថ្មីៗនេះ មានគេសសើរពីមុខមាត់របស់នាងថានៅតែក្មេងស្រស់ស្អាតដូចវ័យជំទង់ តែJanieស្គមពេកហើយ ស្គមបែបនេះមិនសមទេឈប់សម្រកទម្ងន់ទៀតទៅ អ្នកខ្លះក៏បញ្ចេញយោបល់បារម្ភពីសុខភាពរបស់ Janie ចង់ដឹងថារូបនាងមានកើតអ្វីដែរឬអត់? ចំណែកតារាស្រីនាង Janie Tienphosuwan មិនទាន់ឆ្លើយតបតអ្វីនៅឡើយទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ