អាចនិយាយបានស្អាតដូចទេពធីតាក្នុងរឿងនិទានពិតៗ សម្រាប់តួឯស្រីកូនមួយយ៉ាង Janie Alphach ដោយថ្មីៗនេះសាម៉ីខ្លួនបានបង្ហាញខ្លួនជាមួយឈុតដ៏អស្ចារ្យនិងការតុបតែងមុខដ៏ស្រស់ស្អាតតាំងពីសក់ មុខ និងឈុត ដល់ថ្នាក់ហ្វេនៗប្រញាប់ប្រញាល់ចុចអោយបេះដូងព្រោងព្រាត
នៅក្នុងវីដេអូ ក្រៅពីបានឃើញសម្រស់ដ៏ស្រស់ត្រកាលរបស់ Janie ដោយមិនអាចបរិយាយបានហើយ គ្រប់គ្នានៅចាប់អារម្មណ៍និងបរិវេនចង្កេះតូចស្ដើងៗរបស់នាងផងដែរ ព្រោះមិនថានាងបែរខ្លួនថតពីចំនុចណានោះទេគឺទាក់ទាញទាំងអស់
រឿងនេះសាម៉ីខ្លួនបានផ្ដល់បទសម្ភាសន៍ដល់មហាជនថា ក្រោយពីត្រូវបានអ្នកបណ្ដាញសង្គមសម្លឹងមកនាងថាស្គមហួសហេតុ តែសាម៉ីខ្លួនតបថា “សួរថាមានស្គាល់រសជាតិសាច់ជ្រូកអាំងអត់? តាមពិតទៅខ្ញុំញុំបានគ្រប់យ៉ាង គ្រាន់តែញុំដោយការប្រុងប្រយ័ត្ន យើងត្រូវដឹងខ្លួនឯងថាខ្លួនឯងញុំអី”
“រឿងញុំគឺញុំបានទាំងអស់ បាយ នំខេករាល់ថ្ងៃព្រោះអីខ្ញុំចូលចិត្តញុំនំខេក ទោះជានំខេកសុខភាពក៏វានៅតែមានកាឡូរីខ្ពស់ដែរ តែអ្វីដែលសំខាន់គឺខ្ញុំហាត់ប្រាណរាល់ថ្ងៃ យ៉ាងហោចណាស់បាន 1 ម៉ោងក្នុង 1 ថ្ងៃដែរ”
“ខ្ញុំមិនបានស្គមជ្រុលទេ គ្រាន់តែខ្ញុំជាមនុស្សឆ្អឹងធំ ស្រកតែបន្ទិចក៏មើលឃើញឆ្អឹកទៅហើយ ហើយបើសួរថាល្វីយអស់កំលាំងដែរទេ គឺអត់ទេព្រោះរាល់ថ្ងៃនៅពរកូនរួចដូចដើម ព្រោះគាត់ចូលចិត្តសុំអោយយើងពរ តែយើងក៏ប្រាប់គាត់ថ្ងៃនេះយើងធ្ងន់ណាស់”
អត្ថបទដោយ : នីត្តា