Margie Rasri ផុសរូបភាពគូរជាមួយស្វាមី (Pok) យ៉ាងសោកសៅព្រោះនាងបានធ្វើអោយបាត់បង់របស់សំខាន់មួយនេះ! មានវីដេអូ

ធ្វើអោយអ្នកម៉ាក់កូនភ្លោះល្បីឈ្មោះយ៉ាង Margie Rasri ចេញមកបង្ហាញវីដេអូដ៏គួអោយចាប់អារម្មណ៍ ទាំងអស់នេះក៏ព្រោះរបស់សំខាន់ក្នុងជីវិត ចិញ្ចៀនពេជ្រ ដែលស្វាមី Pok-Phasakorn ប្រគល់ជូនក្នុងថ្ងៃមង្គលកា បាត់បង់ទៅដោយមិនអាចស្វែងរកឃើញបាន អស់រយៈពេលជាង 2 សប្ដាហ៍មកហើយ

ដោយរឿងរ៉ាវទាំងអស់នេះសាម៉ីខ្លួនបាននាំយកមកផុសនៅក្នុង IG ឈ្មោះ @margie_rasri  ព្រមជាមួយវីដេអូដែលសន្និដ្ឋានថាជាពេលវេលានៃការបាត់ចិញ្ចៀន ព្រមទាំងសរសេរសារផុសពត៌មានលំអិតចំពោះភាពសំខាន់នេះថា

After Footer (Active) - damrei Mr1 Zone2

“ថ្ងៃទី 26 កន្លងមកនេះ ខ្ញុំបានធ្វើអោយចិញ្ចៀនដែលបង Pok សុំរៀបការបានជ្រុះបាត់នៅ robinson lifestyle វេលា​ម៉ោង ១៧:០០ នៅ​ទីតាំង​ទូទាត់​ប្រាក់​ tops

ខ្ញុំកំពុងតែព្យាយាមតាមរក 2 សប្ដាហ៍នៅតែរកមិនទាន់ឃើញ (មិនបានធ្លាក់ចូលទៅក្នុងប្រអប់គេសទេ) ទើបចង់ប្រកាសរកប្រសិនបើនរណាបានឃើញសូមទាក់ទងមករកខ្ញុំ

ចិញ្ចៀនវាមិនមានតម្លៃអ្វីច្រើននោះទេ តែជាចិញ្ចៀនដែរខ្ញុំស្រលាញ់បំផុត វាមានតម្លៃខាងចិត្តខ្លាំងណាស់ នរណាដែលបានឃើញ ឬហាងដែលបានទទួលទិញ បើយកមកអោយវិញនិងមានប្រាក់រង្វាន់ជូនទុកជាទឹកចិត្តណាចា អគុណ”

អត្ថបទដោយ​ : នីត្តា