Prang Kanyaran បង្អួតសម្រស់ជាមួយឈុតវាលខ្នងធំល្វឹងល្វើយភាពស៊ិចស៊ីធ្វើអោយអ្នកមើលឈឺភ្នែកពេញកម្មវិធី! មានវីដេអូ

ជាតារាសម្ដែងមូួយរូបទៀតដែលពេញទៅដោយសមត្ថភាពគ្រប់ផ្នែក សម្រាប់ Prang Kanyaran មិនថាជាការសម្ដែងរឿង ការច្រៀងចម្រៀង ព្រមទាំងការតុបតែងខ្លួនជាមួយនិងឈុតស្អាតៗដែលមិនធ្លាប់ឃើញថានាងស្លៀកជាន់គ្នាម្ដងណានោះទេ

ជាក់ស្ដែង Prang ក៏បានធ្វើអោយ IG ក្ដៅដូចបាយពុះ នៅពេលសាម៉ីខ្លួនបានបង្ហាញខ្លួនជាមួយឈុតពណ៌សប៉ោងៗហើយបានបន្ថែមភាពស៊ិចស៊ីដោយការវាលផ្នែកខាងក្រោយខ្នងបញ្ចេញសាច់សខ្ចីចាំងភ្នែក

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយអ្នកគាំទ្រជាច្រើន ផ្ញើរបេះដូងតាមរូប​ emoji យ៉ាងច្រើននៅពីខាងក្រោមរូបភាព ហើយនៅមានប្រាប់ក្នុងន័យតែមួយថា ស្ទាយមួយនេះពិតជាស្អាតហួសហេតុដោយមិនអាចបរិយាយបាន ពាក្យថាស្អាតតែម្យ៉ាងមិនអាចប្រៀបស្មើរបាននោះទេ

អត្ថបទដោយ : នីត្តា