ឬមួយគូនេះបើកចំហរទំនាក់ទំនងហើយ ដើរទៅណាមិនឃ្លាតគ្នានោះឡើយ! អ្នកគាំទ្រកាន់តែសង្ស័យពីទំនាក់ទំនងរបស់តួឯកស្រី Aff Taksaorn និងតារាប្រុសស្រករក្រោយលោក Non Chanon កាន់តែខ្លាំងថែមទៀត ក្រោយចប់ពិធីបុណ្យសពរបស់លោកឪពុក Aff ព្រោះថា ក្នុងពេលកម្មវិធីរយះពេល៥ថ្ងៃនេះលោក Non នៅកំដរ Aff ទាំង៥ថ្ងៃជាប់ៗគ្នារហូតដល់ថ្ងៃបញ្ចប់បុណ្យ បើ Aff មិនសម្រាក Non ក៏មិនបានសម្រាកដែរនៅមើលថែគ្នាបានល្អណាស់។
មើលទៅមានតែបុរសរូបនេះហើយ អ្នកគាំទ្រសសើរតារាប្រុសលោក Non Chanon គ្រប់គ្នាក្រោយឃើញទង្វើរល្អៗរបស់រូបលោកធ្វើចំពោះតារាស្រី Aff Taksaorn ដូចសមាជិកក្នុងគ្រួសារម្នាក់ដែរក្នុងថ្ងៃពិធីបុណ្យសពរបស់លោកឪពុក Aff រយះពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ លោក Non នៅកំដរ Aff គ្រប់កន្លែងនៃកម្មវិធី មកចូលរួមទាំង៥ថ្ងៃ ថែមមិនមែនមកក្នុងនាមជាភ្ញៀវនោះទេ តែមករួមទទួលភ្ញៀវនិងរៀបចំក្នុងកម្មវិធីផងដែរ។ អ្នកគាំទ្របាននាំគ្នានិយាយថា ពេលនេះ Aff មិនមានលោកឪពុកនៅមើលថែដូចមុនទេ ចង់ឲ Non មើលថែ Aff ឲបានល្អ និងសសើររូបលោកដែលមានចរិករម្យទមចាស់ទុំទោះជាលោកអាយុរតិចជាង Aff ក៏ដោយក្ដីក៏អ្នកគាំទ្រស្រលាញ់គូនេះដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ