តួឯកស្រី Bella បដិសេដចចាមអារ៉ាមស្នេហាម្ចាស់សណ្ឋាគារនិងប្រាប់ប្រភេទបុរសដែលចង់បាន…

អីយ៉ាស់អ្នកណាទៅណ៎អនាគតម្ចាស់បេះដូងរបស់ Bella! តួឯកស្រីកំពុងមានសន្ទុះប្រជាប្រិយភាពក្នុងរឿងភាគថៃនាង Bella Ranee​ ចេញមុខមកនិយាយបកស្រាយពីពត៌មានចចាមអារ៉ាមដែលថារូបនាងកំពុងមានចំណងស្នេហាជាមួយបុរសម្ចាស់សណ្ឋាគារ ព្រមទាំងប្រាប់ច្បាស់ៗពីលក្ខណះសម្បត្ដិបុរសដែលនាងចូលចិត្ត អនាគតសង្សាររបស់ Bella ត្រូវតែបែបនេះ។

ដោយតួឯកស្រី Bella Ranee បាននិយាយយ៉ាងច្បាស់ពីពត៌មានចចាមអារ៉ាមដែលថានាងមានស្នេហាជាមួយបុរសម្ចាស់សណ្ឋាគារនោះ គឺមិនពិតនោះទេ។ ពេលនេះ Bella អះអាងថាខ្លួនអែងមិនទាន់មានអ្នកណានោះទេ ពេលនេះនៅបេះដូងនៅទំនេរមិនទាន់មានសង្សារអ្វីទាំងអស់។ អាចព្រោះថាមួយរយះពេលចុងក្រោយនេះរូបនាងរវល់ខ្លាំងនឹងកាងារមិនបានគិតគូរឿងស្នេហា តែមិនបានបិទបេះដូងព្រោះតែធ្លាប់ខកស្នេហ៍នោះទេ Bella ក៏បានប្រាប់ពីលក្ខណះបុរសដែលនាងចង់បានជាគូស្នេហ៍ផងដែរ ថាត្រូវជាបុរសដែលមានគំនិតចាស់ទុំចេះគិតគូរជាដៃគូដែលអាចប្រឹក្សាយោបល់គ្នាបាន តែពេលនេះមិនទាន់មានអ្នកនោះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ