Margie ញញឹមបិទមាត់មិនជិតព្រោះទទួលបានចិញ្ចៀនពេជ្រដែលបានបាត់វិញហើយព្រោះមានអ្នកចិត្តល្អជ្រើសបាន! មានវីដេអូ

ញញឹមចេញហើយ សម្រាប់អ្នកម៉ាក់កូនភ្លោះ Margie Rasri បន្ទាប់ពីប្រកាសស្វែងរកចិញ្ចៀនពេជ្រដែលស្វាមសុំរៀបការ ព្រោះកាលពីប៉ុន្មានថ្ងៃមុនសាម៉ីខ្លួនបានធ្វើអោយបាត់នៅក្នុងហាងលក់ឥវ៉ាន់កន្លែងមួយ តែកន្លងផុសទៅអស់ 2 សប្ដាហ៍ហើយតែរកមិនទាន់ឃើញ

ជាក់ស្ដែងនៅក្នុង IG ផ្ទាល់ខ្លួន Margie បានផុសរូបភាពបង្ហាញចិញ្ចៀនពេជ្រដែលបានបាត់ បានទទួលត្រលប់មកវិញហើយ ថែមទាំងមានសរសេរជាប្រយោគសារថា  “I guess miracle do happen សំណាងល្អខ្លាំងណាស់បានជួបមនុស្សល្អយកមកអោយវិញ ខ្ញុំជឿមករហូតថាមនុស្សល្អធ្វើល្អនិងជួបតែរឿងល្អៗ and never loose hope ញញឹមបិទមាត់មិនជិតទេចា”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយហ្វេនៗនិងមិត្តភ័ក្ដិអ្នកសិល្បៈសប្បាយរីករាយជាមួយសាម៉ីខ្លួនយ៉ាងខ្លាំងតែម្ដង

អត្ថបទដោយ : នីត្តា