ប្ដីភ្លេចខ្លួនមួយភ្លេតសោះ! Lydia បបួល Matthew ចេញមកញុំអីខាងក្រៅតែមិននឹកស្មានថាឈុតដែលនាងពាក់ធ្វើអោយប្ដីនិយាយមិនចេញ! មានវីដេអូ
ជាគូរស្វាមីភរិយាដែលស្រលាញ់គ្នាខ្លាំងណាស់ ហើយក៏ស៊ិចស៊ីមិនអោយចាញ់គេផ្សេងៗដែរ សម្រាប់គូរបស់តារាចម្រៀងស្រី Lydia Sarunrat និងស្វាមី Matthew Dean ថ្វីត្បិតតែមានកូនបីនាក់រួចមកហើយក្ដីតែភាពផ្អែមល្ហែមនិងភាពរ៉ូមែនទិករបស់អ្នកទាំងពីរក៏មិនដែលចុះថយម្ដងណាឡើយ រូបភាពគូរផ្អែមល្ហែមនិងស៊ិចស៊ីតែងតែមានផ្ញើរអោយហ្វេនៗបានឃើញជានិច្ច
ជាក់ស្ដែង Lydia បានផុសរូបភាពអង្គុយស្ងៀមៗធម្មតាៗតែក៏អង្រួនបេះដូងដល់ហ្វេនៗអោយជ្រួលច្របល់ពេញទាំងប្រទេស ព្រោះឈុតនៅលើខ្លួននាងដែលមានបើកបង្ហាញអោយឃើញដើមទ្រូងយ៉ាងច្បាស់ដោយមិនបាច់ប្រឹងពង្រីក បង្ហាញអោយឃើញស្បែកសខ្ចីម៉ត់រលោងរបស់សាម៉ីខ្លួន អាចនិយាយបានថាឈុតល្អហួសថ្លែង តែក៏នៅមានប្រយោគនៅពីខាងក្រោមរូបផងដែរថា “មិនបាច់ញុំទេចែ មកញុំចែវិញល្អជាង @matthew.deane1”
គ្រប់គ្នាដែលបានឃើញរូបនេះហើយមិនអាចអូសរំលងបានទេ បេះដូងនិងរូបភ្លើងលោតចូលព្រោងព្រាត ថែទាំងប្រាប់ក្នុងន័យតែមួយថាក្ដៅជាងបាយពុះទៅទៀត
អត្ថបទដោយ : នីត្តា