បែបស្រុកស្រែតែសប្បាយ! Noey Chotika ប្រាប់យ៉ាងច្បាស់ថារូបភាពទាំងអស់នេះគឺជាផ្ទះអ្នកម៉ាក់នៅផាត់លុងពិតៗហើយក៏គួអោយចង់រស់នៅដែរ! មានវីដេអូ

តាំងចិត្តក្នុងការសាងសង់ផ្ទះចំការអោយអ្នកម៉ាក់ជាទីស្រលាញ់ដោយកំលាំងញើសឈាមរបស់ខ្លួនឯង សម្រាប់តារាសម្ដែងស្រីស្អាត Noey Chotika ដែលជ្រើសរើសយកទីកន្លែងកំណើតនៅខេតផាត់លុងនិងឯង

ហើយអោយតែនាងមានពេលវេលាទំនេរពីការងារ Noey ក៏នាំស្វាមី Arm Chansiri នាំកូនៗទៅលេងសួរសុខទុក្ខម៉ាក់យាយហើយក៏ប្រមូលយករូបភាពកក់ក្ដៅក្នុងគ្រួសារមកផ្ញើរហ្វេនៗជាច្រើនសន្លឹកផងដែរ

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះសាម៉ីខ្លួនបានឆ្លៀតពេលដើរថតបង្ហាញគ្រប់ជ្រុងនៃផ្ទះ ដោយក្រៅពីតួផ្ទះហើយ ក៏បង្ហាញពីបរិយាកាសនិងទីធ្លារជុំវិញផ្ទះផងដែរ មានបន្លែ ផ្លែឈើដែលបានដាំជុំវិញផ្ទះហើយក៏ចាប់ផ្ដើមផ្ដល់ផលជាបន្ដបន្ទាប់ អាចនិយាយបានថាឃើញហើយពិតជាចង់ប្រមូលខោអាវទៅរស់នៅជាមួយខ្លាំងណាស់ចា

អត្ថបទដោយ : នីត្តា