Toey Jarinphon ក្ដីសុខពេញទីជាមួយផ្ទះនៅខៅយ៉ៃធ្វើបែបនេះកាន់តែស្រស់ស្អាតនិងគួអោយចង់រស់នៅទ្វេដង! មានវីដេអូ
មានរូបភាពអោយហ្វេនៗបានតាមដានទៀតហើយ សម្រាប់ផ្ទះបែបស្រុកស្រែចំការនៅខៅយ៉ៃរបស់តារាសម្ដែងស្រីរាងល្អិតយ៉ាង Toey Jarinphon ដែលមើលទៅដូចជាជិតរួចរាល់ 100 ភាគរយហើយ
ហើយជាក់ស្ដែង! សាម៉ីខ្លួនបានចេញមកផុសរូបបង្ហាញពីភាពជោគជ័យនៃផ្ទះនេះដោយការដាំសួនផ្កាចម្រុះពណ៌ជាច្រើនជុំវិញផ្ទះ បង្ហាញពីបរិយាកាសជុំវិញផ្ទះអោយហ្វេនៗដែលតាមដាននៅក្នុង IG ឈ្មោះ @toeyjarinporn បានឃើញនិងសរសើរពីភាពពូកែរបស់នាង ថែមទាំងសរសេរប្រយោគថា “My @baan.429 is now gardening!”
ហើយច្បាស់ណាស់ថាមិនត្រឹមតែផុសខាងលើដែលធ្វើអោយអ្នកគាំទ្របានរីករាយជាមួយហើយ នៅធ្វើអោយគ្រប់គ្នាមិនអាចមិនពោលពាក្យសរសើរមិនបានថា Toey ទាំងស្អាតទាំងពូកែមានគ្រប់យ៉ាងតែម្ដង
អត្ថបទដោយ : នីត្តា