ទីបំផុតដឹងមុខហើយថា Aff Thaksaorn កំពុងទាក់ទងជាមួយកំលោះណាអានសារនេះដឹងចម្លើយច្បាស់ដូចថ្ងៃ! មានវីដេអូ

កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត សម្រាប់អ្នកម៉ាក់កូនមួយយ៉ាង Aff Thaksaorn ដោយខណៈពេលនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រចំពោះរឿងស្នេហាថ្មោងថ្មី ថាតើកំលោះរូបណាអាចមើលថែបេះដូងអ្នកម៉ាក់រូបស្រស់នេះបាន ព្រោះពេលនេះមានកំលោះពីរនាក់គឺ Nonkun Chanon និង Tim Pitha 

ដោយជាក់ស្ដែងក្នុងពេលថ្មីៗនេះមានផេកល្បីមួយឈ្មោះ Jay Moi 108 បានចេញមកផុសសារបន្ទាប់ពីមានសំនួរថា Aff Thaksaorn កំពុងទាក់ទងនរណា? រវាង Nonkun Chanon និង Tim Pitha ហើយជាពិសេស Aff  មិនប្រកាន់ថាហ្វេនៗជំរុញអោយម្នាក់ណាក៏បាន តែអ្វីដែលបានដឹងគឺមានផេកល្បីមួយប្រាប់ថា ម្នាក់ដែលនៅជាមួយទាំងសុខនិងទុក្ខ រឿងអាយុមិនសំខាន់ ហើយគឺជាម្នាក់ដែលអាចយកចិត្តម៉ាក់ៗបានតែប៉ុណ្ណឹង អាចនិយាយបានថាកាន់តែអានកាន់តែយល់ច្បាស់ ដោយខាងផេកនិយាយថា

After Footer (Active) - damrei Mr1 Zone2

នៅតែមានអ្នកសួរមករហូតថា បង Aff ទាក់ទងម្នាក់ណា? រវាង Nonkun Chanon និង Tim Pitha? 

ឯង…ម៉ែ Aff អត់បាននិយាយប្រាប់នរណាសោះ ក្រៅពីអ្នកដែលស្និតស្នាលនិងគាត់ពិតប្រាកដ តាមអ្វីដែលបានដឹង គាត់គ្រាន់តែទៅសន្សឹមៗចង់ម្នាក់ណាចូលមកក៏បានដែរម៉ែមិនប្រកាន់

ចង់នរណាគាំទ្រម្នាក់ណាក៏ម៉ែមិនខ្វល់ដែរ

ចំណែកឯខ្ញុំវិញ….តាមដែលបានដឹង ម្នាក់ណាដែលនៅជាមួយទាំងពេលទុក្ខនិងសុខ គឺម្នាក់និងហើយ

រឿងអាយុគ្រាន់តែជាតួលេខវាមិនសំខាន់ ព្រោះមកដល់ពេលនេះម៉ែមានគ្រប់យ៉ាងហើយ សល់តែម្យ៉ាងទេគឺអ្នកនៅចាំក្បែរកាយ ហើយជាម្នាក់ដែលយល់ពីចិត្តម៉ែបានខ្លាំងបំផុត…..តែប៉ុណ្ណឹងឯង

ដឹងហើយៗៗៗ ថាអ្នកទាំងអស់កំពុងលួចញញឹម…..ចាំស្ដាប់ចេញមពីមាត់សាម៉ីខ្លួនវិញណាចា…”

អត្ថបទដោយ : នីត្តា