អាណិតណាស់! កែវ ពេជ្រពិសី សម្រក់ទឹកភ្នែកឥតល្ហែ ក្រោយម្ដាយទទួលមរណៈភាពទៅ!(មានរូបភាព)

ពិតជាសោកស្ដាយខ្លាំងណាស់ ដែលពេលនេះអតីតតារាសម្ដែងស្រីល្បីឈ្មោះកាលពីមុនអ្នកនាង កែវ ពេជ្រពិសី បានបាត់បង់ម្ដាយទីជាស្រលាញ់របស់ខ្លួនទៅរហូតហើយ ដោយគាត់បានទទួលមរណៈភាពនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។

ក្នុងនោះផងដែរ ថ្ងៃនេះក៏ជាពេលដែលត្រូវធ្វើបុណ្យគម្រប់៧ថ្ងៃ តែអ្វីដែលធ្វើឲ្យមហាជនក្ដុកក្ដួលចិត្តគឺ គ្រប់គ្នាបានឃើញអ្នកនាង កែវ ពេជ្រពិសី បានសម្រក់ទឹកភ្នែកមិនឈប់ បង្ហាញពីអារម្មណ៍សោកសៅដែលម្ដាយរបស់ខ្លួនត្រូវលាចាកលោក ធ្វើឲ្យមហាជនជាច្រើនឃើញហើយកើតចិត្តអាណិតអាសូដល់នាងខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពម្ដាយអ្នកនាង កែវ ពេជ្រពិសី គឺរៀបចំឡើងនេះថ្ងៃនេះ ពោលពេញដោយទុក្ខសោកយ៉ាងខ្លាំង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖សុីវលី