តារាស្រីIce Apitsada បង្ហាញខ្លួនជាថ្មីស្រស់ស្អាតទ្វេរឡើងក្រោយសម្រាល បដិសេដរឿងជាប្រពន្ធចុងសេដ្ឋី…

តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមនិងជាពិធីការនីមានប្រជាប្រិយភាពក្នុងសិល្បៈថៃនាង Ice Apitsada ត្រលប់មកបង្ហាញមុខសារជាថ្មីវិញហើយ មកលើកនេះសម្រស់ស្រស់ស្អាតទ្វេរឡើង ទាំងសាច់ឈាមសម្បុរសម្រស់ការតែងកាយធ្វើឲអ្នកគាំទ្រសសើរគ្រប់គ្នានិងថានាងរឹតស្រស់ស្អាតក្រោយមានកូនរួច។

ដោយការត្រលប់មកលើកនេះ តារាស្រី Ice Apitsada មិនមែនមកសម្ដែងរឿងភាគថ្មីនោះទេ តែនាងមកចេញមុខសម្ភាសន៍បកស្រាយគ្រប់ចម្ងល់មហាជននិងមកបដិសេដពត៌មានចចាមអារ៉ាមដែលថានាងគឺជាប្រពន្ធចុងគេផងដែរ។ ឃើញនាងមិនមាត់ មិនប្ដឹងមិនផ្ដល់នោះមិនមែននាងទទួលស្គាល់ថាជាការពិតនោះទេ នាងគ្រាន់តែមិនចង់ចាប់អារម្មណ៍និងសាងក្ដីសុខក្នុងគ្រួសារនាងធម្មតា មិនស្មានថាយូរហើយរឿងនេះនៅតែល្បីក្នុងបណ្ដាញសង្គមមិនស្ងាត់ទៀត។ ពេលនេះនាងសុំមកបកស្រាយ​ Ice បានសម្រាលកូនរួចហើយគឺជាកូនស្រី នាងនិងកូនបានទៅរស់នៅជាមួយស្វាមីនៅក្រៅប្រទេសមួយរយះហើយ។ ស្វាមីនាងជាអ្នកជំនួញដែលចាត់ជាមានទ្រព្យម្នាក់ ដែលមិនដល់ថ្នាក់មហាសេដ្ឋីដូចពត៌មានល្បីនោះទេ។ រូបនាងសូមអះអាងនាងមិនមែនជាប្រពន្ធចុងអ្នកណានោះទេ ស្វាមីនាងមិនមានប្រពន្ធណាផ្សេង ហើយក៏មិនធ្លាប់ចុះសំបុត្រអាពាហ៍ពិពាហ៍ពីមុននោះទេ មុននឹងសម្រេចចិត្តផ្ញើរជីវិតសាងគ្រួសារជាមួយគ្នា Ice ក៏បានពិនិត្យមើលលើរឿងទាំងអស់នេះច្បាស់ហើយ។ ហើយតារាស្រី Ice ក៏សូមឲឈប់ចចាមអារ៉ាមរឿងនេះទៀត នាងទទួលស្គាល់ថាការលេចលឺនេះធ្វើឲប៉ះពាល់ដល់អារម្មណ៍នាងជាម្ដាយកូនតូចទោះបីជានាងខំធ្វើជាមិនខ្វល់ តែវាពិតជាប៉ះពាល់ដល់អារម្មណ៍នាង សូមអ្នកដឹងមិនច្បាស់កុំបង្ខូចឈ្មោះនាងបែបនេះទៀត។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ