DJ Nui ព្រមនិយាយហើយ! ត្រូវ Ann Thongprasom ទះមុខនៅក្នុងកម្មវិធីតែក៏មិនគិតអ្វីច្រើនព្រោះយល់ថា…..! មានវីដេអូ

ក្លាយទៅជារឿងរិះគន់ភ្លាមៗសម្រាប់ប្រធានបទដែល DJ Nui  ត្រូវតារាសម្ដែងស្រី Ann Thongprasom ទះមុខកណ្ដាលកម្មវិធីខណៈពេលបំពេញតួនាទីជាពិធីករក្នុងកម្មវិធី END ហ្គេមក្បត់ បិទរោងកុនដើម្បីមើលវគ្គចុងក្រោយ ធ្វើអោយអ្នកបណ្ដាញសង្គមមិនពេញចិត្តចំពោះប្រតិកម្មនេះជាខ្លាំង ព្រោះគិតថាជាការប្រហឹង្សា ទោះបីជាធ្វើលេងៗក៏ដោយ

ជាក់ស្ដែង (16 តុលា​ 2023) DJ Nui ក៏ចេញមកបកស្រាយចំពោះរឿងនេះថា “តាមពិតទៅមានមនុស្សជាច្រើនផ្ញើរសារមកកាន់យើងព្រោះតែបារម្ភ តែក៏អគុណសម្រាប់ការបារម្ភ តែរឿងដែលខ្ញុំត្រូវអធិប្បាយគឺ វាគ្មានអ្វីនោះទេ រឿងជាមួយបង Ann គឺរឿងដែលបានចប់នៅលើឆាក ជារឿងដែលយើងបានបានដឹងមុនរួចហើយ បង Ann គាត់ប្រាប់ហើយថានិងលេងបែបនេះ ហើយខ្ញុំក៏ដឹងច្បាស់ថានិងមានរឿងបែបនេះ បានគិតរួចរាល់ហើយ ទើបមិនមានការភ្ញាក់ផ្អើលអ្វីខ្លាំងនោះទេ យើងត្រូវតែសម្ដែងបន្ដទៀត រឿងនៅលើឆាកបើស្ទុះចូលមកទះហើយចឹងក៏ត្រូវសម្ដែងបែបនិង តែរឿងទាំងអស់នេះមិនមានអ្វីធ្ងន់ធ្ងរនោះទេ

After Footer (Active) - damrei Mr1 Zone2

អាការៈបន្ទាប់ពីនោះគឺឡើងក្រហម (សើច) ទះលឺសម្លេងខ្លាំងណាស់ លាន់លឺអត់ ត្រលប់ទៅមើលវីដេអូវិញពិតជាញាក់សាច់ (សើច) ដឹងហើយថាគាត់ទះមកខាងនិង ឈឺតើតែត្រូវបន្ដ មិននិងត្រូវទះសុំស្រែកសិន (សើច) ស្រែកហើយក៏សើចតហើយក្នុងខួរក្បាលចាប់ផ្ដើមគិតថានិងធ្វើយ៉ាងម៉េចទៀត ធាតុពិតពួកយើងទាំងពីរស្គាល់គ្នាយូរណាស់មកហើយ ហើយគាត់គឺជាម្នាក់ដែលព្រមផ្ដល់ឱកាសអោយខ្ញុំបានធ្វើការក្នុងកម្មវិធីគាត់ ថ្ងៃចូលឆ្នាំថ្មីក៏មានកាដូមកអោយខ្ញុំទៀត ថ្ងៃខួបកំណើតក៏ខល់មកនិយាយរីករាយថ្ងៃខួបកំណើត ជូនពរ ខ្ញុំនិងគាត់ស្គាល់ចិត្តគ្នារួចមកហើយ គ្រប់ពេលដែលបានជួបគាត់ៗតែងតែបង្អាប់លេងសើច ដូច្នេះហើយគ្រប់យ៉ាងគឺជារឿងធម្មតាសាមញ្ញៗរបស់ខ្ញុំនិងបង Ann

ចំណែកឯបង Ann គាត់អត់មាននិយាយអ្វីជាមួយខ្ញុំព្រោះយើងទាំងពីបានដោះស្រាយគ្នានៅលើឆាករួចហើយ គាត់បានសុំទោសទុកមុនរួចហើយ ហើយម្សិលមិញជួបគាត់ៗប្រាប់ថាគាត់ធ្វើអ្វីមិនត្រូវសោះ ខ្ញុំឯណោះក៏បង្អាប់គាត់លេងវិញថា មុនត្រូវចាំបានណាស់ តែដល់ពេលត្រូវហើើយបែរជាចាំអីលែងបាន បង្អាប់គ្នាលេងដូចធម្មតាមិនមានខឹងអ្វីទាំងអស់……”

អត្ថបទដោយ : នីត្តា