Toey Jarinphon លើកដៃលាស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 3 ពិតជាពិបាកសម្រេចចិត្តតែចង់ធ្វើជាតារាសម្ដែងដែល…..! មានវីដេអូ
ស្ងាត់ៗស្រាប់តែលេចមុខរួមការងារឆ្លងប៉ុស្ដិ៍សម្រាប់តារាសម្ដែងស្រីរាងល្អិត Toey Jarinphon ដែលដែលមកសម្ពោធការងារថ្មីជាមួយផ្ទះចាស់ GMM TV ធ្វើអោយគ្រប់គ្នាសង្ស័យជាខ្លាំងរឿងកិច្ចសន្យាការងារជាមួយប៉ុស្ដិ៍លេខ 3 ហើយនាងក៏បានផ្ដល់បទសម្ភាសន៍បំបាត់ការសង្ស័យនេះថា
“បាត់មុខអស់រយៈពេល 9 ឆ្នាំបានចា ត្រលប់មកលើកនេះពិតជាសប្បាយចិត្តខ្លាំងណាស់ បានត្រលប់មករួមការងារ GMMTV គាត់ទាក់ទងមក ពេលអានហើយមានអារម្មណ៍ថាវាមានអ្វីម្យ៉ាងដែលកំពុងចង់ភ្នាល់ជាមួយយើងក្នុងនាមយើងជាតារាសម្ដែង ទើបមានអារម្មណ៍ថាចង់ទទួល តាមពិតទៅ Enigma 2 ដែលមិនទាន់អាចទទួលថតបាន ថ្ងៃនេះមកចូលរួមកម្មវិធីក៏បានជួបអ្នកចាស់ៗច្រើន
ការសម្រេចចិត្តមិនបន្ដកុងត្រាជាមួយប៉ុស្ដិ៍លេខ 3 វាពិតជាការសម្រេចចិត្តមួយដ៏លំបាក ហើយប្រើពេលវេលាយ៉ាងយូរក្នុងការសម្រេចចិត្ត និយាយត្រង់ៗថាកុងត្រាបានចប់តាំងតែពីមុនថតរឿង ម៉ាឡាដា មកម្លេ៉ស តែខ្ញុំបាននិយាយជាមួយចាស់ទុំរួចរាល់មុននិងដែរហើយ ហើយក៏សូមអគុណចាស់ទុំទាំងអស់ខ្លាំងណាស់ ដែលយោគយល់ ព្រោះខ្ញុំនៅជាមួយ 9 ឆ្នាំមកហើយ”
“រឿងត្រលប់ទៅរួមការងារជាមួយប៉ុស្ដិ៍លេខ 3 គឺនៅតែអាចត្រលប់ទៅរួមការងារបានដូចដើម រួមការងារបានជាមួយគ្រប់គ្នា ខ្លួនខ្ញុំផ្ទាល់ក៏ស្រលាញ់និងគោរពចាស់ទុំខាងនោះស្រាប់ហើយ ប្រសិនបើមានការនឹករលឹក ឬមានរឿងអ្វីពឹកពាក់គឺរីករាយនិងសហការណ៍គ្រប់ពេល……”
អត្ថបទដោយ : នីត្តា