នៅតែដើរម៉ូតបានស្អាតភ្លឹងនៅឡើយទេ តួឯកស្រី Pancake និង Mai នាំក្រុមដើរម៉ូដែលនៅប្រទេសចិន(មានវីដេអូ)

តួឯកស្រីជួរមុខក្នុងសិល្បៈថៃទាំងពីរដួង Pancake Khemanit និង Mai Davika ដឹកនាំក្រុមដើរបង្ហាញម៉ូតបានយ៉ាងស្រស់ស្អាតអលង្ការសម្រាប់កម្មវិធីហ្វេសិនមួយកន្លែងក្នុងប្រទេសចិន។ តួឯកស្រី Pancake Khemanit រឿងការដើម៉ូដែលនេះគឺជាជំនាញរបស់នាងហើយ ចេញកម្មវិធីណាក៏តែងតែទទួលបានការលាន់មាត់សសើរពីសំណាក់អ្នកទស្សនាផងដែរ។ ដោយរូបនាងចូលក្នុងវិស័យសិល្បៈពីដំបូងតាមរយះការប្រកួតដើរម៉ូតនេះហើយនិងបានប្រកួតឈ្នះលេខមួយនៅប្រទេសចិនរួចមកហើយកាលពី​ Pancake នៅវ័យជំទង់។ លើកនេះត្រលប់មកចិនជាថ្មី មកដើរបង្ហាញម៉ូតហ្វេសិនសម្លៀកបំពាក់ព្រមជាមួយតួឯកស្រី Mai Davika ដឹកនាំក្រុមម៉ូដែលថៃដើរម៉ូតនៅចិន។​ តោះមកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

Pancake Khemanit

After Footer (Active) - damrei Mr1 Zone2

Mai Davika

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ