សង្ហារជាងAIគូរបានទៀត! តួឯកប្រុសលោក Mike Angelo ភាពស្រស់សង្ហាររបស់រូបលោកត្រូវបានអ្នកគាំទ្រលាន់មាត់សសើរទៀតហើយ ដោយលើកនេះយករូបលោកមកប្រៀបធៀបជាមួយរូបដែល AI គូរឲ មកមើលរូបពិតៗសង្ហារជាងទៅវិញទេ អ្នកគាំទ្រថាតារាប្រុសដួងនេះមិនចាស់ទៅតាមពេលវេលាសោះ។
ដោយតួឯកប្រុសលោក Mike Angelo ពេលនេះកំពុងមានប្រជាប្រិយភាពក្នុងប្រទេសថៃសារជាថ្មី ក្រោយពីរូបលោកបានត្រលប់មកធ្វើកាងារនៅទីនេះជាថ្មីនិងញឹកញាប់ជាងមុន។ ដោយកាលពីប៉ុន្មានឆ្នាំមុននេះលោក Mike បានទៅសាងឈ្មោះនៅប្រទេសចិន និងបានសម្ដែងក្នុងរឿងភាគចិនជាច្រើនរឿងធ្វើឲមានឈ្មោះល្បីនៅទីនោះ។ ហើយពេលនេះរូបលោកក៏ត្រលប់មកប្រទេសថៃវិញ នៅតែមានអ្នកគាំទ្រនិងសសើរពីភាពសង្ហាររបស់ Mike ផងដែរថានៅតែសង្ហារមិនឃើញចាស់ទៅណាទេ។ ជាពិសេសថ្មីៗនេះ ពេលលោក Mike បង្ហោះរូប AI ជារូបភាពរបស់លោកគូក្នុងប្រព័ន្ធឌីជីថល បែរជាត្រូវបានអ្នកគាំទ្រលាន់មាត់គ្រប់គ្នាថា រូបរបស់ Mike ពិតស្អាតសង្ហារជាងនេះទៅទៀត ជួបក្រៅផ្ទាល់រឹតសង្ហារ AI គូររូបបុរសម្នាក់នេះសង្ហារចាញ់រូបក្រៅហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ