មិនធម្មតាមែន Yaya Urassaya មិនមែនត្រឹមជាតារាសម្ដែងស្រីសាមញ្ញនោះទេតែគ្រួសារមានទ្រព្យស្ដុកស្ដម្ភលំដាប់មហាសេដ្ឋីតែប្រើជីវិតដូច…..! មានវីដេអូ
តារាសម្ដែងស្រីស្អាតវ័យក្មេងលំដាប់ជូរមុខយ៉ាង Yaya Urassaya ពិតជាមិនសរសើរមិនបានមិនថាសម្រស់មិនថាសមត្ថភាពនៃផ្នែកផ្សេងៗការងារសូម្បីតែស្នេហាក៏មិនចាញ់នរណាដែរ ហើយជាពិសេសជិតក្លាយជាកូនក្រមុំរបស់តារាសម្ដែងប្រុសរូបសង្ហា Nadech Kugimiya ដែលគ្រប់គ្នាកំពុងទន្លឹងរងចាំមើលថ្ងៃពិសេសអ្នកទាំងពីរមកដល់
ជាក់ស្ដែងនៅក្នុងបណ្ដាញសង្គមមិនត្រឹមតែបង្ហាញពីភាពគួអោយស្រលាញ់របស់ Yaya តែក៏បានបង្ហាញអំពីឋានៈគ្រួសាររបស់នាងផងដែរ មានអ្វីៗគ្រប់យ៉ាងអាចនិយាយបានថាគ្រួសារមហាសេដ្ឋី ប៉ុន្ដែសាម៉ីខ្លួនក៏នៅតែប្រើជីវិតនិងដាក់ខ្លួនដូចអ្នកធម្មតាសាមញ្ញជន ឪពុករបស់ Sigood Sperbund គឺជាអ្នកជំនួញផ្សារហ៊ុន គាត់ពិតជាមហាសេដ្ឋី
គ្រួសារ Yaya មានផ្ទះដ៏ធំមួយខ្នងនៅផាតាយ៉ា ហើយមានខុនដូកម្រិត penthouse នៅក្នុងតំបន់ Sukhumvit ដែលជាផ្ទះប្រណីតតាំងពី Yaya នៅក្មេង
បន្ទាប់ពី Yaya ឈានជើងចូលសិល្បៈនាងក៏រកចំនូលបានរាប់លានដោយខ្លួនឯងទៀត នាងពេញទៅដោយសមត្ថភាពទាំងវ័យក្មេង ទាំងអស់នេះធ្វើអោយលោកប៉ាអ្នកម៉ាក់មានមោទនភាពចំពោះកូនស្រីណាស់ ហើយថ្មីៗនេះ Yaya ក៏បានទិញដីដែលមានទេសភាពភ្នំនៅ Khao Yai សាងសង់ផ្ទះលំហែរទំនើបទាន់សម័យមួយខ្នងទុកសម្រាប់គ្រួសារធ្វើដំណើរទៅសម្រាកលំហែកាយ
អាចនិយាយបានថានាងពិតជាស្រស់ស្អាតហើយក៏មានស្ដុកស្ដម្ភសមជាកូនស្រីមហាសេដ្ឋីពិតៗ តែជីវិតរបស់នាងពិតជារស់សាមញ្ញខ្លាំងណាស់ សមជាសំណព្វចិត្តរបស់ហ្វេនៗពិតៗ
អត្ថបទដោយ : នីត្តា