នឹកស្មានតែក្រមុំមកពីណា! Chompoo Araya ស្លៀកសំពត់ខ្លីអាវវាលក្លៀកបែបនេះដូចកូនសិស្សថ្នាក់វិទ្យាល័យ! មានវីដេអូ
ជាអ្នកម៉ាក់កូនបីដែលមានសម្រស់ស្អាតបំផុត ហើយក៏ជាកំពូលហ្វេសិនសម្រាប់នារីជាច្រើនទៀតរៀនតាមផងដែរ Chompoo Araya មិនថានាងជ្រើសរើសឈុតអ្វីមកស្លៀកពាក់នោះទេក៏មើលទៅស្រស់ស្អាតនិងសមសួនដែរ
ជាក់ស្ដែង Chompoo បានប្រលែងតំបន់ពិសេសនិងគួអោយស្រលាញ់បំផុត ជាមួយសំពត់ខ្លីពណ៌សាច់បង្អួតជើងស្រលូនវែង ពាក់ស្បែកជើងកែងខ្ពស់ ជាមួយស្រោមជើងវែង អង្គុយញុំានំយ៉ាងមានក្ដីសុខ
ទោះបីជាសាម៉ីខ្លួនតែងតែផុសរូបមិនដែលដាច់ តែការផុសរូបលើកនេះនៅតែធ្វើអោយគ្រប់គ្នាប្លែកភ្នែកប្លែកអារម្មណ៍ដដែល ព្រោះតែលើកនេះមើលទៅក្មេងជាងមុនឆ្ងាយណាស់ បើប្រាប់ថាមិនទាន់មានគ្រួសារមិនទាន់មានកូនក៏គ្រប់គ្នាជឿដែរ ហើយទាំងអស់នេះធ្វើអោយហ្វេនៗនិងមិត្តភ័ក្ដិជាច្រើនត្រូវប្រញាប់ចូលមកខមិនសរសើរព្រោងព្រាតតែម្ដង
អត្ថបទដោយ : នីត្តា